ខ្សែបម្រើ Nico Gaitan និង Yannick Carrasco របស់ក្លិប Atletico Madrid របស់អេស្ប៉ាញបានទៅចូលរួមជាមួយក្លិបចិន Dalian Yifangបន្តទៀត ដែលគិតមក ដល់ពេលនេះមានកីឡាករល្បីៗចំនួន៧រូបហើយដែលសុខចិត្តចាកចេញពីក្លិបខ្លាំងនិងល្បីៗ នៅតំបន់អឺរ៉ុបទៅតំបន់អាស៊ី។
កីឡាករល្បីៗទាំង៧រូបដែលចាកចេញពីតំបន់អឺរ៉ុបទៅចូលរួមជាមួយក្លិបនៅប្រទេសចិនភាគច្រើនមានតម្លៃខ្លួនខ្ពស់កប់ពពក ដែលធ្វើឲ្យកីឡាករទាំងនោះមានចំណូលមហាសាល។ ប៉ុន្តែទោះបីតម្លៃខ្លួនថ្លៃលើសកីឡាករ ភាគច្រើននៅតំបន់អឺរ៉ុបក៏ដោយក៏កីឡាករទាំងនោះ មិនសូវកសាងភាពល្បីល្បាញដូចនៅអឺរ៉ុបនោះទេ ពោលគឺទៅដើម្បីតម្លៃខ្លួនប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាកីឡាករទាំង៧រូបដែលល្បីៗហើយសុខចិត្តផ្លាស់ទៅលេងនៅចិន៖
១-Javier Mascherano បានចាកចេញពីក្លិប Barcelona ទៅចូលរួមជាមួយ Hebei Fortune កាលពីខែមុន។

២-Oscar បានចាកចេញពីក្លិប Chelsea ជាផ្លូវការទៅចូលរួមជាមួយ Shanghai SIPG នៅដើមឆ្នាំ២០១៧។

៣-Jackson Martinez បានចាកចេញពីក្លិប Atletico Madrid ទៅចូលរួមជាមួយ Guangzhou Evergrande កាលពីខែកុម្ភៈ ឆ្នាំ២០១៦។

៤-Ezequiel Lavezzi បានចាកចេញពីក្លិប PSG ទៅចូលរួមជាមួយ Hebei Fortune កាលពីខែកុម្ភៈ ឆ្នាំ២០១៦។

៥-Graziano Pelle បានចាកចេញពីក្លិប Southampton ទៅចូលរួមជាមួយ Shandong Luneng កាលពីខែមករា ឆ្នាំ២០១៦។

៦-Ramires បានចាកចេញពីក្លិប Chelsea ទៅចូលរួមជាមួយ Jiangsu Suning កាលពីខែកុម្ភៈ ឆ្នាំ ២០១៦។

៧-Hulk បានចាកចេញពីក្លិបរុស្ស៊ី Zenit Saint Petersburg ទៅចូលរួមជាមួយ Shanghai SIPG កាលពីខែកុម្ភៈ ឆ្នាំ២០១៦។

ក្រៅពីបណ្ដាកីឡាករខាងលើ ក៏នៅមានកីឡាករល្បីឈ្មោះជាច្រើនរូបទៀតដែលបានផ្លាស់ពីអឺរ៉ុបទៅលេងនៅចិនដែរមានដូចជា Demba Ba, Gervinho និង Alex Teixeira ជាដើម ៕ ដេវីត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច