ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើង២០នាក់និងរបួសជាង៣០០នាក់ដោយសារការរញ្ជួយដីនៅប៉ាពួញូវហ្គីណេ

ចែករំលែក៖

គ្រោះរញ្ជួយដីវាយប្រហារ នៅប៉ាពួ ញូវហ្គីណេ កម្រិតរហូតដល់ ៧,៥រិុចទ័រ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់ ២០នាក់និងរបួសជាង ៣០០នាក់ ។ ក្រុមអ្នកស្រុកនៅក្នុងតំបន់រងគ្រោះ នៅថ្ងៃ ពុធកន្លងមកនេះ ត្រូវបានក្រុមអ្នកជួយ សង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ ក្នុងការស្វែងរកអ្នកដែលបាត់ខ្លួនកប់ក្នុង គំនរអគារបាក់បែក។

ក្រុមអ្នកឯកទេសអាមេរិក USGS កាលពីថ្ងៃចន្ទ បានឱ្យដឹងថា គ្រោះរញ្ជួយ ដីកម្រិត៧.៥រ៉ិចទ័រ បានវាយប្រហារនៅ ចម្ងាយ ៩៦គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង មែនឌី (Mendi) ស្ថិតនៅភាគខាងត្បូង តំបន់ហៃឡេនស៍ (Highlands) របស់ ប្រទេសដែនកោះប៉ាពួញូវហ្គីណេ (Papua New Guinea)។

គ្រោះរញ្ជួយដីនេះ បានផ្ដាច់យកជីវិត មនុស្ស ២០នាក់ (ពីដំបូងរាយការណ៍ថា ៣០នាក់ស្លាប់) និងជាង ៣០០នាក់ទៀត រងរបួស ដែលនេះធ្វើឱ្យគេព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង។

គួរបញ្ជាក់ថា បើតាម USGS គ្រោះ រញ្ជួយដីលើកទីពីរកម្រិត ៦.០រ៉ិចទ័រ ក៏បាន កើតឡើងផងដែរនៅចម្ងាយ ១១១ គីឡូម៉ែត្រ ពីភាគនិរតីនៃប្រទេសដែនកោះប៉ាពួញូវហ្គីណេ នៅថ្ងៃពុធមុននេះ ដោយវា មានជម្រៅរញ្ជួយ ១០គីឡូម៉ែត្រទៅក្នុងដី។ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍លម្អិតពី ជនរងគ្រោះ ឬការខូចខាតពីការរញ្ជួយដីនេះនៅឡើយទេ៕ ម៉ែវ សាធី


ចែករំលែក៖