ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក៖ បាញ់ប្រហារនៅសាលារៀនទៀតហើយបណ្តាលឲ្យស្លាប់២នាក់

ចែករំលែក៖

ក្រោយការបាញ់ប្រហារ ប៉ូលិសបានស្នើដល់មនុស្សទាំងអស់ស្វែងរកកន្លែងលាក់ខ្លួនដោយសារតែជនដៃដល់ប៉ូលិសមិនទាន់អាចគ្រប់គ្រងបាននៅឡើយ។

ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅមហាវិទ្យាល័យ Central Michigan ស្ថិតនៅទីក្រុង Mount Pleasant រដ្ឋ Michigan អាមេរិក។ នៅក្នុងការប្រកាស ថ្មីបំផុត គឺមានមនុស្ស២នាក់ស្លាប់។ មន្ត្រី នៅក្នុងក្រុងបានឲ្យដឹងថា ជនដៃដល់គឺជាបុរសស្បែកខ្មៅប្រដាប់ដោយអាវុធ ហើយពេលនេះកំពុងស្ថិតនៅក្នុងសភាពគ្រោះ ថ្នាក់ដោយសារជនដៃដល់សមត្ថកិច្ចមិនទាន់អាចចាប់បាននៅឡើយ ពីព្រោះខ្មាន់កាំភ្លើងនេះបានបន្លំខ្លួនជាមួយនិស្សិត ផ្សេងទៀត។

កាលពីថ្ងៃទី១២ ខែកុម្ភៈ ក៏មានការបាញ់ ប្រហារនៅក្នុងសាលារៀនដែរបណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់ ហើយជនដៃដល់ជាអតីតសិស្សនៅក្នុងសាលានោះតែម្តង។

ការបាញ់ប្រហារនៅអាមេរិក បានកើត ឡើងជាបន្តបន្ទាប់ បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋអាមេរិក។ កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី១ ខែមីនា ក៏មានការបាញ់ ប្រហារមួយផងដែរ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះរថយន្ដបើកការបាញ់រះទាំងកំរោលមកលើហ្វូង មនុស្ស នៅខាងក្រៅហាងកែសម្ផស្សមួយកន្លែងនៅភាគអាគ្នេយ៍ទីក្រុងហួស្ដុន រដ្ឋ តិចសាស់ នៃសហរដ្ឋអាមេរិក បណ្តាលឲ្យក្មេងប្រុសម្នាក់អាយុ៨ឆ្នាំ បានរងរបួសធ្ងន់ រីឯប្អូនស្រីរបស់គេអាយុ៥ឆ្នាំ បានរងរបួស ត្រង់ជើង។

មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារនេះ កើតឡើង នៅម៉ោងប្រមាណ ៦ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា (ម៉ោងនៅក្នុង តំបន់) នៅពេលដែលម្ដាយក្មេងរងគ្រោះទាំង២នាក់ ចូលទៅក្នុងហាងកែសម្ផស្ស មួយកន្លែងស្ថិតនៅលើផ្លូវ Scott Street ក្បែររុក្ខវិថី Wheeler Avenue ដើម្បីពិនិត្យ ពេលវេលារង់ចាំ។

ការបាញ់ប្រហារជាបន្តបន្ទាប់ គឺជា ឧបសគ្គយ៉ាងធំសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការចេញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើងនៅអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖