ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកទទួលស្គាល់ថាមិនទាន់អាចទប់ទល់ជាមួយមីស៊ីលល្បឿនលឿនរបស់ប្រទេសចិននិងរុស្ស៊ីបានទេ

ចែករំលែក៖

ប្រសិនបើអាមេរិកមិនអាចផលិតបានប្រព័ន្ធមីស៊ីលការពារទំនើបនោះអាមេរិក នឹងត្រូវបរាជ័យចំពោះអាវុធល្បឿនលឿន របស់ចិននិងរុស្ស៊ី ដែលកំពុងតែអភិវឌ្ឍ ។

មន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណ អាមេរិកបានប្រកាសឲ្យដឹងថា នាវាចម្បាំង ផ្ទុកយន្តហោះរបស់អាមេរិកនឹងរងការ គំរាមកំហែងប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនអាចផលិតបានមីស៊ីលល្បឿនលឿន ក្នុងការវាយស្ទាក់មីស៊ីលរបស់សត្រូវនោះ ពិសេសគឺមីស៊ីលរបស់ចិន ។

រដ្ឋលេខាធិការក្រសួងការពារជាតិ អាមេរិកលោក Michael Griffin បាន ប្រមានថា«នៅពេលដែលចិនផលិតបាន មីស៊ីលល្បឿនលឿនបំផុតនោះនឹងបង្កគ្រោះថ្នាក់ដល់នាវាផ្ទុកយន្តហោះនិងនាវាចម្បាំងរបស់អាមេរិក។

លោក Michael Griffin បានបន្តទៀត ថា ជាច្រើនឆ្នាំកន្លងមក ចិនបានធ្វើការ សាកល្បងមីស៊ីលដែលមានល្បឿន លឿនជាងសំឡេង និងលឿនជាមីស៊ីល អាមេរិករហូតដល់ទៅ២០ដងដែលអាច វាយប្រហារទៅលើគោលដៅនានាគ្មានអ្វី អាចរារាំងបានឡើយ។

លោកបន្តទៀតថា ក្រុមនាវិក របស់ អាមេរិកនៅលើនាវាផ្ទុកយន្តហោះមិនមានសមត្ថភាពការពារខ្លួនឡើយចំពោះអាវុធទាំងនោះពួកគេនឹងជួបគ្រោះថ្នាក់ ។ លោកបន្តទៀតថា អាវុធល្បឿនលឿននោះ អាច ធ្វើដំណើរ ទៅកាន់ទីតាំងគ្រប់ទិសទីជុំវិញពិភពលោក ក្នុងរយៈពេលតែ៣ម៉ោង ប៉ុណ្ណោះ ដោយអាចចាក់ទម្លុះរាល់ប្រព័ន្ធការពារមីស៊ីលនានារបស់អាមេរិក ។

កាលពីឆ្នាំ២០១៧កន្លងមក រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកបាន ប្រកាសឲ្យដឹងថា ការផលិតអាវុធល្បឿន លឿនសម្រាប់យោធាគឺជាអាទិភាពនាំមុខ គេរបស់រុស្ស៊ីក្នុងដំណាក់កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៥។

ក្នុងពេលជាមួយគ្នានេះ កម្លាំងទាហាន ចិន ក៏កំពុងស្រាវជ្រាវ និងសាកល្បងអាវុធល្បឿនលឿនអាចកម្ទេចនាវាផ្ទុកយន្តហោះអាមេរិកបានគ្រប់ពេល គឺមីស៊ីល DF-21D និងយន្តហោះទម្លាក់គ្រាប់ ល្បឿនលឿនអាចគេចពីការបាញ់ប្រហារពីអាមេរិក។

មីស៊ីល DF-21D ផលិតឡើងក្នុង គោលដៅកម្ទេចទីតាំងយោធាចល័ត ក្នុងនោះក៏មាននាវាផ្ទុកយន្តហោះអាមេរិកផងដែរ ។ មីស៊ីលខាងលើមានប្រវែង១៤ ជាន់ អាចបំពាក់ក្បាលគ្រាប់បរមាណូដោយ ហោះ ហើរក្នុងល្បឿន ១២ពាន់គីឡូម៉ែត្រគឺ លឿនជាងសំឡេង ១០ដង៕ ម៉ែវ សាធី

 


ចែករំលែក៖