ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Mezut Ozil បានបំបែកកំណត់ត្រាជាកីឡាករដែលធ្វើបាន បញ្ជូនបាល់ឲ្យដៃគូស៊ុត (Assist) លឿនបំផុតរហូតដល់ ៥០ដងក្នុងចំនោមការប្រកួត (១៤១ប្រកួត) នៅជំនួបជាមួយក្រុម Watford ដែលបានបញ្ជូនបាល់ចេញពីជ្រុងខាងឆ្វេង ជួយឲ្យកីឡាករមិត្តរួមក្រុម Shkodran Mustafi តែតបញ្ចូលទីនាំមុខក្រុមភ្ញៀវ Watford ១-0 ត្រឹមតែ៨នាទីដំបូង និងបញ្ចប់ការប្រកួតក្នុងលទ្ធផល Arsenal ផ្តួល Watford ៣-០ និងជាគ្រាប់បាល់បញ្ចូលទីលើកទី១.០០០ សម្រាប់ក្រុម Arsenal នៅក្នុងការប្រកួតនៅទឹកដី Emirate Stadium ។
កីឡាករក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះបានបំបែកកំនត់ត្រាវីរបុរសក្រុមបិសាចក្រហម Manchester United អតីតកីឡាករបារាំង Eric Cantona ដែលជាមានកំណត់ត្រាធ្វើបាន Assist ច្រើនបំផុតសម្រាប់ការបង្ហាញខ្លួន១៤៣ប្រកួតនារយៈពេលកន្លងទៅ ។
សូមបញ្ជាក់ថា នៅក្នុងចំណោមកីឡាករ កំពូលទាំង៥ ដែលធ្លាប់ធ្វើបាន Assist លឿនបំផុតនៅក្របខ័ណ្ឌ Premier League នោះគឺ Mezut Ozil ឈរនៅលើលេខរៀងទី១ Eric Cantona លេខរៀងទី២, Dennis Bergkamp អតីតវីរបុរសក្រុម Arsenal និងក្រុមជម្រើសជាតិហូឡង់ឈរនៅលេខរៀងទី៣ លេខរៀង៤-ខ្សែបម្រើអេស្ប៉ាញ Cesc Fabregas របស់ក្រុមតោខៀវ Chelsea និងលេខរៀងទី៤កីឡាករ David Silva របស់ក្រុម Man City ផងដែរ ៕ ដេវីត