ព័ត៌មានទាន់ហេតុការណ៍៖

ចង់ដឹងថា Cristiano Ronaldo អួតខ្លួនឯងយ៉ាងម៉េច អានអត្ថបទនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិបReal Madrid បាននិយាយអួតខ្លួនឯងថា គ្នានរណាម្នាក់នៅលើពិភពលោកនេះ អាចប្រៀបផ្ទឹមនឹងទេពកោសល្យ ក៏ដូចជាការខិតខំលះបង់លេងបាល់ទាត់ដូចជារូបគាត់ឡើយ។

តារាបាល់ទាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ធ្លាប់បានឈ្នះពាន កីឡាករឆ្នើមពិភពលោក(Ballon d’Or) ចំនួន៥សម័យ ប៉ុន្តែបើនិយាយពីកីឡាករល្អដាច់គេលើ ពិភពលោកប្រហែលជាត្រូវនឹកដល់ខ្សែប្រយុទ្ធ Lionel Messiផងដែរ ។

ទោះបីជាមានការលើកឡើងពីខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក៏ដោយ ក៏Cristiano Ronaldoជឿថារូបគេគឺជាកីឡាករលេខមួយផ្តាច់គេដោយសារតែហេតុផលជាច្រើន។

ថ្លែងនៅក្នុងការផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន Nike កីឡាករ Ronaldo បាននិយាយថា “ដំបូងឡើយខ្ញុំប្រាថ្នាចង់ក្លាយជាកីឡាករល្អបំផុតរបស់ពិភពលោក។ មិត្តភក្តិរបស់ ខ្ញុំមើលមកខ្ញុំហើយថាខ្ញុំនិយាយលេងសើច។ ប៉ុន្តែខ្ញុំនៅតែគិតវាក្នុងចិត្តជានិច្ច ហើយយល់ថាទីកន្លែងដ៏មានសក្ដានុពលអាចជួយខ្ញុំបានគឺនៅក្នុងទីក្រុង Manchesterរបស់អង់គ្លេស” ។

កីឡាករ Ronaldoបានថ្លែងបន្តថា “ខ្ញុំពុំដែលឃើញអ្នកណាម្នាក់អាច មានទេពកោសលដូចខ្ញុំ ពលីដូចខ្ញុំ ខិតខំដូចខ្ញុំ និងអតចរិកនៃការលេងបាល់ ទាត់ដូចខ្ញុំនៅឡើយទេ។ គ្មាននរណាអាចប្រៀបជាមួយខ្ញុំបានទេ ហើយក៏គ្មាន Ronaldo ទីពីរដែរ។ អ្នកគឺអ្នក ហើយខ្ញុំគឺខ្ញុំ” ៕ ដេវីត

 


ចែករំលែក៖