ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនជាងគេបំផុតលើពិភពលោក

ចែករំលែក៖

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនអន្តោប្រវេសន៍ បានកើនឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ដោយសារតែ មានបញ្ហាផ្សេងៗ គ្នា ធ្វើឲ្យពលរដ្ឋសម្រេច បោះបង់ចោលផ្ទះសម្បែងរបស់ខ្លួន ។

ភាគច្រើនជនអន្តោប្រវេសន៍សំដៅ ចូលទៅកាន់តំបន់អឺរ៉ុប ដោយសារតែទី នោះមានប្រទេសច្រើន និងមានសេដ្ឋកិច្ច​ល្អ អាចឲ្យពលរដ្ឋជាច្រើន ប្រាថ្នាក់ចង់ ទៅរស់នៅទីនោះ ។ កន្លងមកជនភៀស ខ្លួនភាគច្រើនពាក់ព័ន្ធនឹង គ្រោះទុរភិក្ស (ទុរ្ភិក្ស) និង វិបត្តិសេដ្ឋកិច្ច ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះជនភៀសខ្លួនភាគច្រើន កើតចេញពីអំពើហិង្សានិងសង្គ្រាមស៊ីវិល។

ក្នុងចំណោមប្រទេសដែលមានជន អន្តោប្រវេសន៍ខុសច្បាប់ ច្រើនជាងគេ បំផុត ក្នុងចំណោម១០ប្រទេស គឺអាមេរិក ដែលមានជនអន្តោប្រវេសន៍ខុសច្បាប់ រហូតដល់ ជាង៥លាននាក់ ។ កាលពីជំនាន់ដឹកនាំរបស់អតីតប្រធានាធិបតី មកពីគណ បក្សប្រជាធិបតេយ្យ គឺលោកអូប៉ាម៉ា បាន ខិតខំ ទទួលស្គាល់ជនអន្តោប្រវេសន៍ទាំងនោះជាពលរដ្ឋអាមេរិក ស្របច្បាប់ តែមិន បានសម្រេច។ រហូតដល់ជំនាន់ដឹកនាំ របស់លោកត្រាំ ក៏បានអនុវត្តន៍នយោបាយផ្ទុយទាំងស្រុង ដោយមានបំណងបណ្តេញជនអន្តោប្រវេសទាំងអស់ចេញពីអាមេរិកទៅវិញ ។ គម្រោងបណ្តេញជនអន្តោ ប្រវេសន៍ ចេញពីអាមេរិករងការប្រឆាំងយ៉ាងខ្លាំងពីពលរដ្ឋ ដោយភាគច្រើនពលរដ្ឋ រស់នៅលើទឹកដីអាមេរិកគឺជាជនអន្តោ ប្រវេសន៍មកពីគ្រប់ទិសទីជុំវិញពិភពលោក។

ខាងក្រោមនេះជាប្រទេសដែលមាន ជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនបំផុត លើពិភពលោក៖

១៖ សហរដ្ឋអាមេរិក មានជនអន្តោ ប្រវេសន៍ ៥ ០០៧ ៨៨៧នាក់ ស្មើនឹង១៥ ភាគរយនៃប្រជាជនសរុប។

២៖ប្រទេសទួរគី មានជនអន្តោប្រវេសន៍ ២ ០០០ ០០៣ នាក់ ស្មើនឹង២៦ ភាគរយ នៃប្រជាជនសរុប។

៣៖ប្រទេសលីបង់ មានជនអន្តោប្រវេសន៍ ១ ២៥០ ០០០ នាក់ ស្មើនឹងជាង២៥៣ ភាគរយនៃប្រជាជនសរុប។

៤៖ ប្រទេស អាល្លឺម៉ង់ មានជនអន្តោ ប្រវេសន៍ ១ ២៤៩ ៩៩៨ នាក់ ស្មើនឹង១៥ ភាគរយនៃប្រជាជនសរុប។

៥៖ ប្រទេស អូម៉ាន មានជនអន្តោ ប្រវេសន៍ ១.២១១.០០០ នាក់ ស្មើនឹង ៣៤១ ភាគរយនៃប្រជាជនសរុប។

៦៖ ប្រទេស កាណាដា មានជនអន្តោ ប្រវេសន៍ ១ ១៧៥ ៨៦៣ នាក់ ស្មើនឹង ជិត៣៤ ភាគរយនៃប្រជាជនសរុប។

៧៖ ប្រទេស រុស្ស៊ី មានជនអន្តោប្រវេសន៍ ១.១១៧.៨៨៨នាក់ ស្មើនឹងជិត៨ ភាគ រយនៃប្រជាជនសរុប។

៨៖ប្រទេសអូស្ត្រាលី មានជនអន្តោ ប្រវេសន៍១.០២៣.១០៧ នាក់ ស្មើនឹង៤៥ ភាគរយនៃប្រជាជនសរុប។

៩៖ចក្រភពអង់គ្លេស មានជនអន្តោ ប្រវេសន៍ ៩.០០០.០០០នាក់ ស្មើនឹង ជាង១៤ ភាគរយនៃប្រជាជនសរុប។

១០៖ ប្រទេស ស៊ូដង់ខាងត្បូង មាន ជនអន្តោប្រវេសន៍ ៨៦៥ ០០០ នាក់ ស្មើនឹងជាង៧៨ ភាគរយនៃប្រជាជនសរុប៕ ម៉ែវ សាធី

 


ចែករំលែក៖