ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើងធំ Arsenal សម្លឹងឃើញអ្នកចាំទី៥រូបមកជំនួសតំណែង Peter Cech

ចែករំលែក៖

ក្លិបកាំភ្លើងធំ Arsenal កំពុងសម្លឹងរកមើលអ្នកចាំទី៥រូបដែលអាចមកជំនួសតំណែងអ្នកចាំទី បច្ចុប្បន្ន Peter Cech ដែលទំនងជានឹងចាកចេញនៅចុងរដូវកាលនេះដោយសារតែ ធ្វើមិនសូវ បានល្អរយៈពេលប៉ុន្មានប្រកួតចុងក្រោយនេះ។

កីឡាករសញ្ជាតិឆេក Peter Cech ត្រូវបានក្លិបបង្ហើបពីការរកកីឡាករមកជំនួស ព្រោះតែកីឡាកររូបនេះមានវ័យកាន់តែចាស់(៣៥ឆ្នាំ)ទៅហើយ ដែលអាចធ្វើឲ្យក្លិបស្វែងរក កីឡាករដែលមានសក្តានុពលមកជំនួសនៅរដូវកាលក្រោយ។ Peter Cech ត្រូវបានលោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងទិញពីក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្ទង់១០លានផោន កាលពីឆ្នាំ២០១៥ ដោយជួយក្លឹបលើកពាន FA Cup បានម្ដង និង FA Charity Shield បាន២ដង។

កីឡាករទាំង៥រូបដែលក្លិបកាំភ្លើងធំចង់បានមកជំនួសកីឡាករ Peter Cech សម្រាប់រដូវកាល ក្រោយមានទាំងកីឡាករនៅក្របខ័ណ្ឌអង់គ្លេស អាល្លឺម៉ង់ អុីតាលី និងអេស្ប៉ាញមានដូចជា អ្នកចាំទី Alisson របស់ Roma(អុីតាលី) , អ្នកចាំទី Szcezesny របស់ Juventus(អុីតាលី) , អ្នកចាំទី Jack Butland របស់ Stoke(អង់គ្លេស) , អ្នកចាំទីដៃស្អិត Jan Oblak របស់ Atletico Madrid(អេស្ប៉ាញ) និងអ្នកចាំទី Bernd Leno របស់ Leverkusen(អាល្លឺម៉ង់) ៕ ដេវីត


ចែករំលែក៖