ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកទំនិញបំបុកចូលផ្លូវហ្វូងមនុស្សកំពុងថ្មើរជើងស្លាប់និងរបួសជាង២០នាក់នៅកាណាដា

ចែករំលែក៖

អ្នកបើកបររថយន្តដឹកទំនិញម្នាក់បានបើកបំបុកចូលហ្វូងមនុស្សស្លាប់១០នាក់ និងរងរបួស១៥ នាក់នៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា កាលពីថ្ងៃចន្ទ ខណៈមនុស្សម្នានៅតាមចិញ្ចើមថ្នល់កំពុងដើរថ្មើរជើង មានប្រវែង១.៦គីឡូម៉ែត្រ។

ឧបទ្ទវហេតុនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ហៅថា ជាការវាយប្រហារដ៏សោកសៅ និងមិនសមរម្យ ជាអំពើហិង្សាមួយក្នុងប្រវត្តិសាស្ត្រកាណាដាថ្មីៗនេះ ។

ស្នងការប៉ូលិសក្រុង Toronto លោក Mark Saunders បានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាជនជាប់ចោទ ឈ្មោះ Alek Minassian អាយុ២៥ ឆ្នាំ ដែលលោកបានថ្លែងថា មិនដែលត្រូវបានគេស្គាល់នោះទេពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។

សោកនាដកម្មនៅទីក្រុងតូរ៉ុនតូពេលនេះ ចំពេលដែលប្រទេសកាណាដាកំពុងនៅរង្គោះរង្គើដោយគ្រោះថ្នាក់លើផ្លូវហាយវ៉េ នៅ Saskatchewan កាលពីដើមខែនេះ ដែលបានសម្លាប់មនុស្ស១៦ នាក់ នៅលើរថយន្ដដឹកក្រុមកីឡាវាយកូនគោល ៕ ថាច់ យ៉ាត


ចែករំលែក៖