នាយករដ្ឋមន្ត្រីទួរគី លោក ប៊ីណាលី យីលឌីរីម កាលពីថ្ងៃទី១៥ ខែឧសភា បាន អញ្ជើញបណ្តាប្រទេសជាសម្ពន្ធមិត្តចូល រួមកិច្ចប្រជុំជាបន្ទាន់នៅក្នុងអង្គការសហ ប្រតិបត្តិការអ៊ិស្លាម OIC ដើម្បីពិភាក្សាគ្នាស្តីពីសកម្មភាព របស់កម្លាំងទាហានអុីស្រាអែលសម្លាប់ក្រុមជនជាតិប៉ាឡេស្ទីននៅ តំបន់ហ្គាហ្សា។
សារព័ត៌មាន Anadolu បានដកស្រង់ ប្រភពព័ត៌មានឲ្យដឹងថា នាយករដ្ឋមន្ត្រី Yildirim បានជួបពិភាក្សាជាមួយសមភាគី បង់ក្លាដែស, ម៉ារ៉ុក, ប៉ាគីស្ថាន, កាតារ និង អាល់ហ្សេរី ស្តីពីអំពើហិង្សាដែលបង្កឡើងដោយប្រទេសអុីស្រាអែល។
លោក Binali Yildirim បានអញ្ជើញ បណ្តាមេដឹកនាំ ខាងលើទៅចូលរួមកិច្ច ប្រជុំជាបន្ទាន់របស់ OIC ដែលនឹងត្រូវរៀប ចំឡើងនៅក្នុងទីក្រុងអុីស្តង់ប៊ូលប្រទេស ទួរគីនាថ្ងៃទី១៨ ខែឧសភា ខាងមុខ។
សកម្មភាពរបស់បណ្តាប្រទេស អ៊ិស្លាមកើតឡើងក្រោយពេលដែលអុីស្រាអែល បានប្រើប្រាស់គ្រាប់កាំភ្លើងពិតធ្វើជាច្បាប់ ដើម្បីលុបបំបាត់ពូជសាសន៍ ប៉ាឡេស្ទីន។ ការបើកស្ថានទូតរបស់ខ្លួនជាផ្លូវការក្នុង ទីក្រុងហ្ស៊េរុយសាឡឹម ដើម្បីបញ្ជាក់ប្រាប់ ពិភពលោក និងបណ្ដាប្រទេសអារ៉ាប់ទាំង អស់ ជាពិសេសគឺប៉ាឡេស្ទីនថា ទីក្រុង មួយនេះ គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់អុីស្រាអែល។ ប៉ុន្តែក្នុងថ្ងៃជាមួយគ្នានោះ បាតុករ ប៉ាឡេស្ទីន៥៩នាក់ ត្រូវបានទាហានអុី សា្រអែលបាញ់សម្លាប់ និងជិត ៣,០០០ នាក់ទៀតរងរបួស ហើយដែលការបង្រ្កាប នេះ ក្រុមអ្នកជំនាញយល់ថា ជាយុទ្ធសាស្ត្រ ផ្លាស់ប្ដូរប្រជាសាស្ត្ររបស់អុីស្រាអែល និង ហ្ស៊េរុយសាឡឹម។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sput nik នៅថ្ងៃអង្គារទី១៥ ខែឧសភា លោក Soheir Asaad ដែលជាមេធាវីម្នាក់មកពី មជ្ឈមណ្ឌលច្បាប់ សម្រាប់សិទ្ធិជនជាតិ អារ៉ាប់ភាគតិចក្នុងប្រទេសអុីស្រាអែល បានលើកឡើងថា ការបន្តសកម្មភាពឈ្លានពានរបស់អុីស្រាអែលលើប៉ាឡេស្ទីន គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការផ្លាស់ប្ដូរ ផ្នែកប្រជាសាស្ត្រ (ចំនួនប្រជាជន) អុីស្រា អែល និងហ្ស៊េរុយសាឡឹម។
លោក Soheir គូសបញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែថ្មីៗមកនេះ យើង បានឃើញថា ច្បាប់មួយរបស់អុីស្រាអែល គឺមានគោលដៅគ្រប់គ្រងប្រជាសាស្ត្រ ពោលគឺពួកគេមានបំណងបង្កើនចំនួន ប្រជាជនអុីស្រាអែល នៅក្នុងទីក្រុងហ្ស៊េ រុយសាឡឹម ជាពិសេសទីក្រុងហ្ស៊េរុយសាឡឹមភាគខាងកើត។ ម្យ៉ាងវិញទៀត ឧប សម្ព័ន្ធដែនដីជាឧទាហរណ៍ស្រាប់នោះ គឺនាពេលថ្មីៗនេះ ច្បាប់ចំនួនបីត្រូវបាន អុីស្រាអែលអនុម័ត ឡើងក្នុងនោះមាន ច្បាប់ពីរមានគម្រោងបង្កើតឧបសម្ព័ន្ធ ចំនួន៥នៅជុំវិញទីក្រុងហ្ស៊េរុយសាឡឹម ដែលនេះមានន័យថា ជនជាតិអុីស្រាអែល ២៨០,០០០នាក់ អាចនឹងត្រូវបញ្ជូនឲ្យទៅរស់នៅបន្ថែមក្នុងទីក្រុងហ្ស៊េរុយសាឡឹម»។
គួរបញ្ជាក់ថា បើតាមលោក Soheir Asaad អុីស្រាអែលនឹងមិនបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនទេ រីឯប៉ាឡេស្ទីន វិញអាចនឹងព្យាយាមបង្កើតសម្ពន្ធមិត្តអន្តរជាតិកាន់តែច្រើន៕ ម៉ែវ សាធី