អង្គការត្រួតពិនិត្យអាវុធគីមីពិភពលោក បានបញ្ជាក់ពីលទ្ធផលស្រាវជ្រាវ បង្ហាញឲ្យឃើញថា សារធាតុគីមីប្រភេទ Chlore ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារនៅខេត្តIdlib ប្រទេសស៊ីរីកាល ពីខែកុម្ភៈ ឆ្នាំ២០១៨។
បន្ទាប់ពីការពិនិត្យយ៉ាងល្អិតល្អន់នៅ ក្នុងមន្ទីរពិសោធន៍រួចរាល់មក អង្គការ ហាមឃាត់អាវុធគីមី ឬ អង្គការ OIAC បានអះអាងបញ្ជាក់ថាវត្តមានសារធាតុគីមី Chhore ពិតជាមានមែន តែ ពុំបានបញ្ជាក់ពីប្រភពនៃការវាយប្រហារនៅប៉ែកពាយ័ព្យប្រទេសស៊ីរីកាលពីខែកុម្ភៈមុននោះទេ។
អង្គការ OIAC ដែលមានបេសកកម្ម ស៊ើបអង្កេតនៅស៊ីរី បានគូសបញ្ជាក់ទៀត ថា សារធាតុគីមី Chlore ត្រូវបានគេដាក់ នៅក្នុងបំពង់ Cylindres ដើម្បី យកទៅ បំផ្ទុះនៅសង្កាត់ Al Talil ក្រុង Saraqib ខែត្ត Idlib ដែលស្ថិតនៅភាគពាយ័ព្យប្រទេសស៊ីរី។ សេចក្តីសន្និដ្ឋានរបស់អង្គការ OIAC នេះ ត្រូវបានធ្វើឡើងដោយផ្អែកទៅលើ ការរកឃើញបំពង់ cylindres ចំនួនពីរ ដែលនៅក្នុ្ងងបំពង់នោះ មានសារធាតុគីមី Chlore។
បេសកកម្មអង្កេតរបស់អង្គការ (OIAC) នៅស៊ីរី បានគូសបញ្ជាក់ទៀតថា ក្រោយ ពីការវាយប្រហារនៅខេត្ត Idlibកាលពី ថ្ងៃទី៤កុម្ភៈ រួចមកបណ្តាជនស៊ីវីលស៊ីរី ជាច្រើននាក់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលដោយសារតែពួកគេមានបញ្ហាផ្លូវដង្ហើម។
ម្យ៉ាងទៀត បេសកកម្មរបស់ អង្គការ OIAC ក៏មានភារកិច្ចផងដែរ នៅក្នុងការស្រង់ប្រមូលនូវសក្ខីភាពនានានិងគំរូឬក៏សំណាកនានាដែល អាចគូសបញ្ជាក់ថា វាពិតជាមានមែន វត្តមានជាយថាហេតុនៃ សារធាតុគីមី Chlore នៅក្នុងបរិស្ថាន។
ក៏ប៉ុន្តែរដ្ឋាភិបាល របស់លោកប្រធានា ធិបតីស៊ីរី Bachar al Assad បានធ្វើការ បដិសេធយ៉ាងដាច់អហង្ការ ដែរថាកង ទ័ពស៊ីរី ពុំបានប្រើប្រាស់អាវុធគីមីនោះទេ និងបានចោទទៅលើពួកឧទ្ទាមស៊ីរី ថា ជាអ្នករៀបចំឆាកនៃវាយប្រហារបែបដូចនេះ ដើម្បីទម្លាក់ទោសឧក្រិដ្ឋទៅលើកងទ័ព ដែលគាំទ្ររបបស៊ីរី៕ ម៉ែវ សាធី