ខ្សែប្រយុទ្ធHarry Kaneរបស់ក្លិបTottenhamដែលទើបតែត្រូវបានជ្រើសរើសជាប្រធានក្រុមតោកំណាចអង់គ្លេសបានថ្លែងថា ក្រុមជម្រើសជាតិអង់គ្លេសអាចឈ្នះពានWorld Cupនៅក្នុងប្រទេសរុស្ស៊ីឆ្នាំ២០១៨នេះ។
កីឡាករវ័យ២៤ឆ្នាំនេះបានលើកឡើងថា “ការលើកពាន World Cup មិនមែនជារឿងមិនអាចទៅរួចទេ។ វាជាព្រឹត្តិការណ៍ដ៏ធំលើលោក។ខ្ញុំជឿថាពួកយើងអាចធ្វើបាន ហើយនរណាក៏អាចធ្វើបានដូចគ្នា។ ខ្ញុំតែងតែមានផ្នត់គំនិតវិជ្ជមានថាអ្វីក៏អាចកើតឡើងបានដែរពិសេសជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំដែលមានក្តីសុបិន្តដូចគ្នាថាចង់ឈ្នះពាននេះ។”
Harry Kaneទាត់បញ្ចូលទី៤១គ្រាប់ឲ្យក្រុមTottenhamក្នុងគ្រប់កម្មវិធីទាំងអស់នៅក្នុងរដូវកាលទើបតែបញ្ចប់ ហើយជួយក្រុមមាន់ខ្នាយមាសឈរលេខរៀងទី៣នៅអង់គ្លេស Premier League។ គាត់ត្រូវបានអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិអង់គ្លេសលោកGareth Southgate តែងតាំងជាប្រធានក្រុម។ ខាងក្រោមនេះគឺជាបណ្តាលកីឡាករទាំង២៣រូបរបស់អង់គ្លេសដែលនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីៈ
អ្នកចាំទី: Jack Butland (Stoke), Jordan Pickford (Everton), Nick Pope (Burnley).
ខ្សែការពារ: Trent Alexander-Arnold (Liverpool), Gary Cahill (Chelsea), Fabian Delph (Manchester City), Phil Jones (Manchester United), Harry Maguire (Leicester), Danny Rose (Tottenham Hotspur), John Stones (Manchester City), Kieran Trippier (Tottenham Hotspur), Kyle Walker (Manchester City), Ashley Young (Manchester United).
ខ្សែបំរើ: Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea).
ខ្សែប្រយុទ្ធ: Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Jamie Vardy (Leicester), Danny Welbeck (Arsenal) ៕