តារាបាល់ទាត់របស់ប្រេស៊ីលNeymar បានមកធ្វើតេស្តសុខភាពនិងវិលត្រលប់ចូលហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិវិញហើយដើម្បីត្រៀមចូលរួមប្រកួតWorld Cup។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំនេះបានរងរបួសបាក់ឆ្អឹងប្រអប់ជើងដែលតម្រូវឲ្យមានការវះកាត់ ហើយមិនបានលេងជាមួយនឹងក្រុមParis St-Germainចាប់តាំងពីខែមិនាមកម្លេះ។
ប៉ុន្តែពេលនេះគាត់ហាក់បីដូចជាអាចវិលត្រលប់មកលេងបាល់ទាត់វិញមុនពេលរំពឹងទុកដើម្បីជួយក្រុមជម្រើសជាតិប្រេស៊ីល។ គាត់តែងតែបង្ហាញពត័មានពីការជាសះស្បើយរបស់គាត់ដល់អ្នកគាំទ្រតាមរយះបណ្តាញសង្គមដោយមានបង្ហាញវីឌីអូមួយចំនួនពីការទាត់បាល់របស់គាត់ផងដែរ។
ក្រុមជម្រើសជាតិប្រេស៊ីលត្រូវប្រកួតមិត្តភាពកំដៅសាច់ដុំជាមួយនឹងក្រុម ក្រូអាតិនិងអូទ្រីសមុនពេលចាប់ផ្តើមការប្រកួតWorld Cupដំបូងប៉ះក្រុមស្វីសនៅថ្ងៃទី១៧ខែមិថុនា បន្ទាប់មកប៉ះក្រុមស៊ែប៊ី និងកូស្តារីកានៅក្នុងពូលE។
ខាងក្រោមនេះគឺជាកីឡាករនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល៖
អ្នកចាំទី: Alisson (Roma), Ederson (Manchester City), Cassio (Corinthians).
ខ្សែការពារ: Danilo (Manchester City), Fagner (Corinthians), Marcelo (Real Madrid), Filipe Luis (Atletico Madrid), Thiago Silva, Marquinhos (both PSG), Miranda (Inter Milan), Pedro Geromel (Gremio).
ខ្សែបំរើ: Casemiro (Real Madrid), Fernandinho (Manchester City), Paulinho (Barcelona), Fred (Shakhtar Donetsk), Renato Augusto (Beijing Guoan), Philippe Coutinho (Barcelona), Willian (Chelsea), Douglas Costa (Juventus).
ខ្សែប្រយុទ្ធ: Neymar (PSG), Taison (Shakhtar Donetsk), Gabriel Jesus (Manchester City), Roberto Firmino (Liverpool) ៕ ដេវីត