កម្លាំងទាហានអុីស្រាអែលបានច្រានចោលកិច្ចព្រមព្រៀងឈប់បាញ់ដែលស្នើឡើងដោយភាគីប៉ាឡេស្ទីន ហើយទាហានអាកាសអុីស្រាអែលបានបើកការវាយ ប្រហារទៅលើទីតាំងសំខាន់ៗនៅហ្គាហ្សា។
កន្លងមករដ្ឋាភិបាលអុីស្រាអែលបានច្រាលចោលព័ត៌មានថា អុីស្រាអែលបានព្រមព្រៀងលើបទឈប់បាញ់ជាមួយក្រុមឧទ្ទាមអ៊ិស្លាម Jihad នៅប៉ាឡេស្ទីន និង ក្រុមហាម៉ាសនៅហ្គាហ្សា ដែលមានប្រទេស អេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មានការ វាយប្រហារជាច្រើនលើក ពីកម្លំាងទាហាន អាកាសអុិស្រាអែល ទៅលើទីតាំងស្ថិតនៅ ក្រុង Zeitun ភាគខាងកើតជ្រោយហ្គាហ្សា។ តាមសារព័ត៌មាន Ynet របស់អុីស្រាអែល បានផ្សាយថា កម្លាំងទាហានការពារអុីស្រាអែលបានបើកការវាយប្រហារទៅលើ គោលដៅ ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅដែលត្រូវវាយប្រហារនោះឡើយ។
ពេញមួយថ្ងៃទី២៩ ខែឧសភា កម្លាំង ទាហានអុីស្រាអែល បានវាយប្រហារទៅលើគោលដៅរាប់សិបកន្លែងរបស់ក្រុម អ៊ិស្លាម Jihad និង Hamas នៅហ្គាហ្សា ជាការសងសឹកទៅនឹងការវាយប្រហារដោយកាំភ្លើងត្បាល និងរ៉ុក្កែតទៅលើទឹកដី អុីស្រាអែល។
សកម្មភាពវាយប្រហារគ្នាទៅវិញទៅ មកបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមផ្ទុះ ឡើងរវាងអុីស្រាអែល នឹងប៉ាឡេស្ទីន ក្នុងពេលដែលប្រទេសទាំងពីរប្រឈមមុខ តានតឹងដាក់គ្នាដោយសារតែការកៀរគរប្រទេសជាមិត្តប្តូរស្ថានទូតទៅកាន់ហ្ស៊េ រុយសាឡឹម ដែលប៉ាឡេស្ទីនចាត់ទុកថាជាទឹកដីរបស់ខ្លួនមិនអាចកាត់ផ្តាច់បាន៕ ម៉ែវ សាធី