ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីហ្ស៊កដង់លាលែងពីតំណែងដោយការធ្វើបាតុកម្ម

ចែករំលែក៖

នាយករដ្ឋមន្ត្រី Jordan លោក Hani mulki បានប្រកាសលាលែងចេញពី តំណែង កាលពីថ្ងៃទី ៤ខែមិថុនា ក្រោយពីមានបាតុកម្មប្រឆាំងជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល ៥ឆ្នាំកន្លងមក កើត ឡើងនៅទីក្រុង Amman ដោយសារតែ ការដំឡើងពន្ធនិងដំឡើងតម្លៃទំនិញ ដល់ ពលរដ្ឋ។

ការសម្រេចលាលែងចេញពីតំណែង កើតឡើង ក្រោយជំនួបជាមួយព្រះមហា ក្សត្រ Abdullah II ដែលបានអំពាវនាវឲ្យ មានការផ្សះផ្សា ប្រជាជន។ រដ្ឋាភិបាល Jordan បានដំឡើងពន្ធទំនិញ ស្បៀង អាហារ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ ជីវ ភាពរស់នៅរបស់ពលរដ្ឋ ។

បាតុករជាង ៣ពាន់នាក់បានប្រមូល ផ្តុំគ្នា នៅមុខការិយាល័យ នាយករដ្ឋមន្ត្រី Mulki ដោយស្រែកពាក្យស្លោកថា អ្នក ដែលដំឡើងថ្លៃទំនិញ គឺចង់បំផ្លាញ ប្រទេសហ៊្សកដង់ របស់យើង ដូច្នេះត្រូវ តែលាលែងពីតំណែង។ ការលាលែង ចេញពីតំណែងរបស់ នាយករដ្ឋមន្ត្រី Mulki នាពេលនេះ គឺជានាយករដ្ឋមន្ត្រីទី១០ហើយដែលបានចុះចេញពីតំណែងក្នុង រយៈពេល ១០ឆ្នាំចុងក្រោយនេះ៕ ម៉ែវ សាធី


ចែករំលែក៖