ការប្រកួតបាល់ទាត់ដែលពិភពលោក ទន្ទឹងរង់ចាំរយៈពេល៤ឆ្នាំបានមកដល់ ហើយគឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពិភពលោក World up នៅប្រទេសរុស្សុី ចាប់ពីរាត្រីថ្ងៃនេះ(ថ្ងៃទី១៤ ខែមិថុនា) ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់ថ្ងៃបើកឆាកដំបូងនៃព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនេះគឺម្ចាស់ផ្ទះរុស្សុី ប្រកួតជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត (ក្នុង ពូល A) ។ ការប្រកួតនេះធ្វើឡើងនៅពហុកីឡដ្ឋាន Stadion Luzhniki ក្នុងទីក្រុង មូស្គូ ប្រទេសរុស្សុីដែលជាម្ចាស់ផ្ទះ។ ក្នុង ជំនួបនេះគេមើលឃើញថា រុស្សុីអាចមាន ប្រៀបជាងគូប្រកួតដោយសារជាម្ចាស់ផ្ទះ ផង និងប្រវត្តិប្រកួតល្អជាងអារ៉ាប៊ីសាអ៊ូឌីតផង ។
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖
រុស្សុី៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១១ដងបូករួមទាំងលើកនេះដោយ ក្រុមនេះបានចូលរួមលើកដំបូងនៅក្នុង ឆ្នាំ១៩៥៨ និងធ្លាប់បានឡើងដល់វគ្គ៤ ក្រុមចុងក្រោយក្នុងឆ្នាំ១៩៦៦ ។
គ្រូបង្វឹកលោក ៖ Stanislav Cherchesov
អ្នកចាំទី៖ Igor Akinfeev (CSKA Moscow), Vladimir Gabulov (Brugges), Andrey Lunyov (Zenit).
ខ្សែការពារ៖ Vladimir Granat (Rubin Kazan), Fedor Kudryashov (Rubin Kazan), Ilya Kutepov (Spartak Moscow), Andrey Semenov (Akhmat Grozny), Igor Smolnikov (Zenit St Petersburg), Mario Fernandes (CSKA Moscow), Sergey Ignashevich (CSKA Moscow).
ខ្សែបម្រើ៖ Yuri Gazinskiy (Krasnodar), Alan Dzagoev(CSKA Moscow), Aleksandr Golovin (CSKA Moscow), Aleksandr Erokhin (Zenit), Yuri Zhirkov (Zenit), Daler Kuzyaev (Zenit), Roman Zobnin (Spartak Moscow), Aleksandr Samedov (Spartak Moscow), Anton Miranchuk (Lokomotiv Moscow),DenisCheryshev(Villarreal).
ខ្សែប្រយុទ្ធ៖ Artem Dzyuba (Arsenal Tula), Alexey Miranchuk (Lokomotiv Moscow), Fedor Smolov (Krasnodar)។
៥ប្រកួតចុងក្រោយរស់រុស្សុីគឺស្មើ២ ប្រកួត ចាញ់៣ប្រកួត។ ៣ប្រកួតចុងក្រោយ របស់ក្រុមជម្រើសជាតិរុស្សុីគឺចាញ់ក្រុម ជម្រើសជាតិបារាំង ៣-១ ក្នុងផ្ទះ(ជំនួប មិត្តភាពអន្តរជាតិ), ចាញ់អូទ្រីស ១-០ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងស្មើ ជាមួយក្រុមទួរគី ១-១ ក្នុងផ្ទះ (ជំនួបមិត្ត ភាពអន្តរជាតិ) ។
អារ៉ាប៊ីសាអ៊ូឌីត៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៥ដងបូករួមទាំងលើកនេះដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅក្នុងឆ្នាំ ១៩៩៤ និងធ្លាប់បានឡើងដល់វគ្គ១៦ក្រុម ចុងក្រោយម្តងក្នុងឆ្នាំ១៩៩៤ ។
គ្រូបង្វឹក៖ Juan Antonio Pizzi
អ្នកចាំទី៖ Mohammed Al-Owais, Yasser Al-Musailem, Abdullah Al-Mayuf.
ខ្សែការពារ៖ Mansoor Al-Harbi, Yasser Al-Shahrani, Mohammed Al-Breik, Motaz Hawsawi, Osama Hawsawi, Omar Hawsawi, Ali Al-Bulaihi.
ខ្សែបម្រើ៖ Abdullah Al-Khaibari, Abdulmalek Al-Khaibri, Abdullah Otayf, Taiseer Al-Jassim, Houssain Al-Mogahwi, Salman Al-Faraj, Mohamed Kanno, Hattan Bahebri, Salem Al-Dawsari, Yehya Al-Shehri.
ខ្សែប្រយុទ្ធ៖ Fahad Al-Muwallad, Mohammad Al-Sahlawi, Muhannad Assiri។
៥ប្រកួតចុងក្រោយរស់អារ៉ាប៊ីសាអ៊ូឌីតគឺឈ្នះ២ប្រកួត ចាញ់៣ប្រកួត។ ៣ប្រកួត ចុងក្រោយរបស់ក្រុមជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីតគឺចាញ់ក្រុមជម្រើសជាតិអុីតាលី ២-១ ក្រៅផ្ទះ(ជំនួបមិត្តភាពអន្តរជាតិ), ចាញ់ក្រុមប៉េរូ ៣-០ ក្នុងផ្ទះ (ជំនួបមិត្តភាព អន្តរជាតិ) និងចាញ់ក្រុមអតីតជើងឯក ពិភពលោកឆ្នាំ២០១៤អាល្លឺម៉ង់ ២-១ ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
ប្រវត្តិជួបគ្នា១ប្រកួតសម្រាប់គូនេះ
06/10/93Saudi Arabia 4 – 2 Russia
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: រុស្សុីឈ្នះ ២-០
ទស្សនៈPD: រុស្សុីឈ្នះ ២-០
ទស្សនៈAsianB: រុស្សុី អាចឈ្នះ ។
សូមបញ្ជាក់ថា រុស្សុី និងអារ៉ាប៊ីសាអ៊ូឌីតស្ថិតក្នុងពូល A ដែលប្រទេស២ទៀតគឺ អេហ្សុីប និងអ៊ុយរ៉ាហ្គាយ។ ការប្រកួតនេះ ធ្វើឡើងនៅវេលាម៉ោង១០យប់ម៉ោងនៅ កម្ពុជាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ៕ ណារាជ