កាលពីយប់ថ្ងៃទី១៦ ខែមិថុនា នៅ ទីលានក្រហម មានករណីបើករថយន្តបំបុកហ្វូងមនុស្សធ្វើដំណើរថ្មើរជើងបណ្តាលឲ្យមានអ្នករងរបួសជាច្រើន។ អ្នកបើករថយន្តបំបុកគឺជាជនជាតិអ៊ិស្លាមមកពីប្រទេស Kyrgyzstan ត្រូវបានចាប់ខ្លួន។
ការបើករថយន្តបំបុកខាងលើបណ្តាលឲ្យមានអ្នករងរបួស៨នាក់ ក្នុងនោះ មាន ជនជាតិមិុចស៊ីកូ២នាក់ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារតែផ្លូវ ថ្នល់ធំ ទើបធ្វើឲ្យអ្នកដំណើរ គេចចេញទាន់ ពេល។
ក្រោយហេតុការណ៍កើតឡើង អ្នកបើក បរត្រូវបានចាប់ខ្លួន ហើយឆែកឆេរឃើញ មានលិខិតបើកបរ នៅតំបន់ Kyrgyzstan អតីតសហភាពសូវៀត ដែលមានភាគច្រើនជាអ្នកកាន់សាសនាអិស្លាម ។ ក្រោយការ សាកសួរ អ្នកបើកបរបានបញ្ជាក់ថាជា គ្រោះថ្នាក់គួរឲ្យសោកស្តាយ ដោយអចេត នា។ ចំណែកអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបញ្ជាក់ផងដែរថា ទាំងនោះគឺជាគ្រោះថ្នាក់កើតឡើង ដោយអចេតនាអ្នកបើកបរមិនអាចគ្រប់គ្រង រថយន្តរបស់ខ្លួនបាន។
បើទោះបីបែបណាក្តី ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងមូស្គូ បើកការស្រាវជ្រាវ បញ្ជាក់ការពិតថាតើជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារភេរវកម្មដែរឬទេ។
បច្ចុប្បន្នទីក្រុង ចំនួន១១នៅរុស្ស៊ីជាទីកន្លែងប្រកួតបាលទាត់វើលខាប់ ត្រូវបាន ការពារយ៉ាងតឹងតែងបំផុត ពិសេសគឺ ទីក្រុង Sochi ដែលជាទីកន្លែង ក្រុមភេរវ កម្មគំរាមវាយប្រហារ ៕ ម៉ែវ សាធី