ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងបាត់ខ្លួនដោយគ្រោះទឹកជំនន់នៅវៀតណាមកើនឡើងខ្ពស់

ចែករំលែក៖

គិតមកទល់ពេលនេះ ភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ នៅបណ្តាខេត្តភាគខាងជើងប្រទេសវៀតណាមបណ្តាលឲ្យមានអ្នកស្លាប់ បាត់ខ្លួននិងរងរបួសកើនឡើងដល់ជាង៤០នាក់ហើយ។ ក្រៅពីនេះនៅ មាន ផ្ទះរាប់ពាន់ខ្នង រថយន្តជាច្រើនគ្រឿងត្រូវទឹកជន់កួចយកទៅបាត់ឬខួចខាតយ៉ាងដំណាំ ។ការខាតបង់គិតជាទឹកប្រាក់ជាង៤០០ពាន់លានដុង។

តាមរបាយការណ៍របស់គណៈបញ្ជា ការ គ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា គិតមកដល់ វេលាម៉ោង ៧ព្រឹក ថ្ងៃទី ២៧ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំងបង្កបាក់ដីសម្លាប់មនុស្ស ១៩នាក់ ក្នុងនោះខេត្ត ហាយ៉ាង មាន ៥នាក់ស្លាប់ដោយបាក់ស្រុតផ្ទះ។ នៅខេត្តឡាយចូវមានអ្នកស្លាប់ដល់ទៅ១៤នាក់ ដោយសារតែការបាក់ដី ទឹកជំនន់ កួចផ្ទះ និងបាក់ផ្ទះ។

គួរជម្រាបថា គ្រោះមហន្តរាយធម្មជាតិ ខាងលើ ក៏បានបង្កឲ្យមនុស្ស ១២នាក់រង របួសនៅខេត្ត Lai Chau, បំផ្លាញផ្ទះ ១២៤ ខ្នង, ធ្វើឲ្យខូចខាតផ្ទះ ២,០៩៧ខ្នង, បំផ្លិច បំផ្លាញដីស្រែ និងចម្ការផ្សេងទៀតសរុប​ជាង ១,២០៣ហិកតា, សម្លាប់សត្វគោ-ក្របី ២៥១ក្បាល និងបក្សីចិញ្ចឹម ៥,៩១៩ ក្បាល, កាត់ផ្តាច់ស្ពាន, និងបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ នៅលើផ្លូវជាតិ និងផ្លូវ ថ្នល់ធំៗជាច្រើន។

សរុបមកចាប់តាំងពីចុងសប្តាហ៍កន្លងទៅ គ្រោះទឹកជំនន់ និងបាក់ដី នៅខេត្ត ទាំង៧ ភាគខាងជើងវៀតណាម បានបង្កការខាតបង់ទ្រព្យសម្បតិ្តសាធារណៈ គិតជាទំហំទឹកប្រាក់ប្រហែល៤៤៣.៨ពាន់លានដុង ស្មើនឹង ១៩.៦លានដុល្លារ៕ ម៉ែវ សាធី


ចែករំលែក៖