ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងរកឃើញនាវាយាមល្បាតរុស្ស៊ីផ្ទុកមាស២០០តោនលិចក្នុងសង្គ្រាមជប៉ុន-រុស្ស៊ី

ចែករំលែក៖

ក្រុមហ៊ុនរុករករបស់កូរ៉េខាងត្បូង បាន រកឃើញនាវាយាមល្បាតរបស់រុស្ស៊ីផ្ទុក មាសសុទ្ធ២០០តោន ដែលបានលិចនៅ ជិតកោះ Ulleung។ យោងតាមសារព័ត៌ មាន RT បានផ្សាយថា ក្រុមហ៊ុនកូរ៉េខាង ត្បូងបានរកឃើញនាវារុស្ស៊ីដែលលិចនៅក្នុងសង្គ្រាមរុស្ស៊ី-ជប៉ុន។

នាវា Dmitrii Donskoi ជានាវាយាម ល្បាតរបស់កម្លាំងទាហានជើងទឹករបស់ រុស្ស៊ី បានបញ្ជូនទៅកាន់សមុទ្រប៉ាសុីហ្វិកជាមួយនឹងនាវាចម្បាំងជាច្រើនគ្រឿង ទៀតដើម្បីធ្វើសង្គ្រាមជាមួយជប៉ុននៅ អំឡុងឆ្នាំ១៩០៤-១៩០៥។

នាវាខាងលើបានចូលរួមនៅក្នុង សង្គ្រាម Tsushima ហើយការលិចនាវា ខាងលើគឺជាសោកនាដកម្មរបស់ទាហាន ជើងទឹករុស្ស៊ី។ នៅមុនពេលលិច នាវា Dmitrii Donskoi បានដេញតាមនាវា ចម្បាំងជប៉ុន តែធ្លាក់ចូលក្នុងអន្ទាក់ ត្រូវ ទាហានជប៉ុនបាញ់ពន្លិច។ នៅពេលនោះទាហានជើងទឹករុស្ស៊ីនៅលើនាវាមិនព្រមចុះចាញ់ឡើយដោយបាញ់តបតវិញ ទី បំផុតក៏ត្រូវជប៉ុនបាញ់ពន្លិចនៅតំបន់ សមុទ្រកោះ Ulleung របស់កូរ៉េខាងត្បូង។

តាមឯកសារប្រវត្តិសាស្ត្របានចារទុកមកថា មាសនៅក្នុងនាវាខាងលើត្រូវបានលិចទៅជាមួយនាវា។ មាសទាំងនោះ គឺ ទុកសម្រាប់តម្រូវការប្រើប្រាស់នៅលើ នាវា ក៏ដូចជាបើកប្រាក់ខែឲ្យទាហាននៅលើនាវានោះ។

ប្រការដែលនាវាដ៏ធំរបស់រុស្ស៊ីបានលិច ធ្វើឲ្យក្រុមអ្នករុករកកំណប់ស្រេក ឃ្លានយ៉ាងខ្លាំង។ មនុស្សជាច្រើនបានរុក រក ថាតើនាវាខាងលើបានលិចនៅត្រង់ ចំណុចណាដើម្បីស្វែងរក។ ក្រុមហ៊ុន Shinl Group របស់កូរ៉េខាងត្បូងបានដឹងពីនាវាខាងលើលិចនៅកន្លែងណា។ នៅថ្ងៃទី ១៧ ខែកក្កដា ក្រុមហ៊ុននេះបានផ្តល់ព័ត៌ មានថា ក្រោយពេលប្រើប្រាស់នាវាមុជទឹកជម្រៅ ៣៤៣ម៉ែត្រ នៅតំបន់សមុទ្រ មាន ចម្ងាយពីកោះ Ulleung ១,៣គីឡូម៉ែត្រ ក៏បានរកឃើញនាវារុស្ស៊ីខាងលើ។

ក្រុមហ៊ុន Shinil Group បានប្រកាសថា«ការរកឃើញរបស់យើងនាពេលនេះ គឺបញ្ចប់នូវពាក់ចចាមអារ៉ាមពីទីតាំងនាវា ខាងលើលិច។យើងកំពុងតែរៀបចំបែប បទដើម្បីស្រង់នាវាខាងលើឡើងគោកវិញ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ក្រុមហ៊ុនរុករកខាង លើបានចំណាយពេលជាច្រើនឆ្នាំក្នុងការ ស្វែងរកនាវារបស់រុស្ស៊ីដែលបានលិច ដោយក្នុងនោះ មានផ្ទុកមាសយ៉ាងច្រើន។ បច្ចុប្បន្ន ក្រុមហ៊ុនក៏បានសហការជាមួយក្រុមហ៊ុនរបស់ចិន និងកាណាដា អង់គ្លេស ដើម្បីស្ទូចនាវាខាងលើឡើងគោក។ ការ ស្រង់នាវាខាងលើឡើងគោក នឹងត្រូវធ្វើ ឡើងនៅក្នុងខែតុលា ឬខែវិច្ឆិកាខាងមុខ ។

ក្រុមហ៊ុនកូរ៉េខាងត្បូងបានវាយតម្លៃថា កំណប់ទ្រព្យនៅក្នុងនាវានោះ «មាស ២០០តោន» នឹងមានតម្លៃរហូតដល់ទៅ ១៣៣ពាន់លានដុល្លារ។ ក្រុមហ៊ុនបាន សន្យាចំណាយប្រាក់១០ភាគរយពីកំណប់ខាងលើ ក្នុងការអភិវឌ្ឍកោះ Ulleung ដែលមានពលរដ្ឋរស់នៅច្រើន។ ក្រៅពីនេះនឹងចែកដល់រុស្ស៊ីមួយចំណែកផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖