ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅ Los Angeles ខ្មាន់កាំភ្លើងបិទមុខរត់ចូលក្នុងផ្សារទំនើប Trader Joes

ចែករំលែក៖

ខ្មាន់កាំភ្លើងម្នាក់បានបាញ់តទល់ជាមួយកម្លាំងសមត្ថកិច្ចអាមេរិក ដែលកំពុងដេញតាមយ៉ាងប្រកៀកប្រកិតនោះ ហើយបានរត់ចូលក្នុងផ្សារទំនើបមួយកន្លែងឈ្មោះ Trader Joe រដ្ឋ Los Angeles សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ។

គ្មានសេចក្តីរាយការណ៍ទេ ដែលថា សកម្មភាពបាញ់ប្រហារក្នុងទឹកដីអាមេរិកនេះជាទង្វើភេរវកម្ម បណ្តាលឲ្យមានអ្នកស្លាប់ ឬរងរបួសប៉ុន្មានៗនាក់នោះ ។ ប៉ូលិសបានឡោមព័ទ្ធអគារផ្សារទំនើប ទីដែលខ្មាន់កាំភ្លើងបិទមុខបានរត់ចូលទៅនោះ ហើយខ្មាន់កាំភ្លើងនេះ នៅមិនទាន់ដឹងថា បានចាប់ជាចំណាប់ខ្មាំងជនរងគ្រោះនៅក្នុងផ្សារទំនើបឬយ៉ាងណានោះទេ ខណៈដែលប៉ូលិសបានជម្លៀសជនរងគ្រោះបន្តបន្ទាប់ចេញពីកន្លែងកើតហេតុតាមប្រលោះប្រហោងបង្អូចនៃអគារផ្សារទំនើបដោយដាក់ជណ្តើរខ្សែ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងតាមបណ្តាញទំនាក់ទំនងធ្វីតធើថា លោកកំពុងពិនិត្យមើលករណីនេះ តើជនសង្ស័យមានចាប់ជនរងគ្រោះធ្វើជាចំណាប់ខ្មាំងដែរឬទេ ហើយកម្លាំងសមត្ថកិច្ច​រួមគ្នាដោះស្រាយស្ថានការណ៍នេះ ។

ស្នងការប៉ូលិស Mike Lopes ថ្លែងក្នុងសន្និសីទព័ត៌មានថា ជនសង្ស័យត្រូវបានចាប់ខ្លួនដោយជោគជ័យ​នៅវេលាម៉ោង៦និង៤៣នាទីព្រលប់ ម៉ោងនៅក្នុងតំបន់ ។ ជនសង្ស័យត្រូវបានបញ្ជូនចូលគុក ។

លោកបន្តថា ប៉ូលិសបានតាមប្រមាញ់ជនសង្ស័យដែលបិទមុខជិតនេះ ក្រោយសង្ស័យបាញ់ប្រហារជីដូនរបស់ខ្លួន និងស្ត្រីម្នាក់ទៀតក្នុងវ័យ២០ឆ្នាំ ហើយរត់គេចខ្លួន ។ ប៉ូលិសបានតាមចាប់ខ្លួន រហូតមកដល់ចំណុចផ្សារទំនើប Trader Joe ជនសង្ស័យបាញ់តដៃជាមួយប៉ូលិសជាច្រើនគ្រាប់ មុនពេលរត់ចូលទៅខាងក្នុងផ្សារទំនើបខាងលើ ។ ពេលនះ ស្ថានភាពរបស់ជីដូនម្នាក់ និងស្ត្រីម្នាក់នោះ គេមិនទាន់ដឹងថា ស្ថិតក្នុងសភាពបែបណាទេ ៕ ថាច់ យ៉ាត


ចែករំលែក៖