ក្រុមហង្សក្រហម Liverpoolកំពុងតែត្រៀមខ្លួនក្នុងការផ្លាស់ប្តូរយ៉ាង ធំដោយអាច លក់កីឡាករចេញរហូតដល់ទៅ១០នាក់ដើម្បីយកប្រាក់ឲ្យបាន១០០លានផោនមុនទីផ្សារដោះដូរកីឡាករបិទទ្វារ។
អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ Loris Karius ដែលទទួលបានការរីះគន់ខ្លាំងក្រោយពេលធ្វើឲ្យ មានកំហុសនៅក្នុងការប្រកួតChampions Leagueវគ្គផ្តាច់ព្រ័ត្រក៏កំពុងតែពិចារណាលើ អនាគតរបស់ខ្លួន។ Kariusក៏បានធ្វើឲ្យមានកំហុសម្តងទៀតពេល ហង្សក្រហម ប្រកួតមិត្តភាពចាញ់ក្រុម Borussia Dortmund ដោយលទ្ធផល 3-1 កាលពីថ្ងៃ អាទិត្យសប្តាហ៍មុនផងដែរ។
ថ្មីៗនេះក្លិបហង្សក្រហមបានចាយលុយច្រើនសន្ធឹកសន្ធាប់ដើម្បីទិញខ្សែការពារ ប្រេស៊ីល Alisson Beckerពីក្រុមRoma ហើយថែមទាំងខ្សែបំរើ២រូប Fabinho និង Xherdan Shaqiri ដើម្បីយកមកពង្រឹងក្រុមដណ្តើមជើងឯកនៅរដូវកាលក្រោយ។ នៅពេលជាមួយគ្នានេះ ក្រុមហង្សក្រហមដែលដឹកនាំដោយគ្រូបង្វឹកអាល្លឺម៉ង់ Kloppក៏ត្រូវការលក់កីឡាករ ខ្លួនចេញដើម្បីយកប្រាក់មកវិញ។
កីឡាករដែលត្រូវចាកចេញមានរហូតដល់ទៅ១០នាក់តែកីឡាករសំខាន់ៗមានដូចជា Divock Origi, Mignolet, Danny Ings ជាដើម។ ខ្សែប្រយុទ្ធបែលហ្ស៊ិក Origi មានតម្លៃខ្លួនខ្ទង់២៧លានផោន កំពុងត្រូវ Valencia ចាប់អារម្មណ៍។ អ្នកចាំទី Simon Mignolet អាចចាកចេញទៅ Besiktas, Napoli ឬ Barcelona ក្នុងតម្លៃ១០លានផោន។ ខ្សែប្រយុទ្ធអង់គ្លេស Danny Ings អាចទៅកាន់ Leicester, Southampton, Crystal Palace ឬ Newcastle ក្នុងតម្លៃ២០លានផោន។
តារាបាល់ទាត់ក្មេងៗផ្សេងទៀតមានដូចជា ខ្សែបំរើ Lazar Markovic មានក្លិបជាច្រើនចាប់អារម្មណ៏ចង់បានដូចជា Anderlecht, Leganesនិង Getafe ហើយថែមទាំងមានក្លិបជាច្រើនទៀតនៅក្នុងប្រទេសទួរគីនិងក្រិចផងដែរ។ កីឡាករវ័យក្មេងសញ្ជាតិស៊ែប៊ី Marko Grujic នឹងត្រូវលក់ចេញទៅឲ្យក្លិប Lazioក្នុងតម្លៃ២០លានផោន។ ចំណែកកីឡាករ Ben Woodburn និងSheyi Ojoក៏អាចត្រូវអនុញ្ញាតឲ្យចាកចេញជាលក្ខណៈខ្ចីជើងទៅឲ្យក្លិបដទៃក្នុងក្របខណ្ឌតូចៗនៅ អង់គ្លេស។
ខាងក្រោមនេះគឺជាលទ្ធផលនៃការប្រកួតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨៖
| Belarus – Premier League | ||||||||||||||||
| FT | Smolevichy-STI | 1 – 2 | Torpedo BelAZ | |||||||||||||
| Brazil – Serie A | ||||||||||||||||
| FT | Cruzeiro | 2 – 1 | Atlético PR | View events | More info | |||||||||||
| FT | Chapecoense | 0 – 0 | Santos | More info | ||||||||||||
| Brazil – Serie C | ||||||||||||||||
| FT | Atlético Acreano | 1 – 1 | Globo | View events | More info | |||||||||||
| FT | Confiança | 0 – 2 | Remo | |||||||||||||
| Czech Republic – Czech Liga | ||||||||||||||||
| FT | Baník Ostrava | 1 – 0 | Jablonec | |||||||||||||
| Denmark – Superliga | ||||||||||||||||||||||
| FT | Hobro | 0 – 3 | København | |||||||||||||||||||
| Europe – UEFA U19 Championship | ||||||||||||||||||||||
| FT | Ukraine U19 | 1 – 0 | Turkey U19 | View events | More info | |||||||||||||||||
| FT | England U19 | 0 – 5 | France U19 | |||||||||||||||||||
| Iceland – Úrvalsdeild | ||||||||||||||||||||||
| FT | Grindavík | 3 – 0 | Keflavík | |||||||||||||||||||
| Poland – Ekstraklasa | ||||||||||||||||||||||
| FT | Zagłębie Sosnowiec | 1 – 2 | Piast Gliwice | View events | More info | |||||||||||||||||
| Republic of Ireland – Premier Division | ||||||||||||||||||||||
| FT | Cork City | 5 – 0 | Derry City | View events | More info | |||||||||||||||||
| Romania – Liga I | ||||||||||||||||||||||
| FT | Gaz Metan Mediaş | 2 – 1 | Concordia Chiajna | View events | More info | |||||||||||||||||
| FT | Universitatea … | 0 – 0 | Politehnica Iași | |||||||||||||||||||
| Sweden – Allsvenskan | ||||||||||
| FT | Hammarby | 4 – 1 | Dalkurd | View events | More info | |||||
| FT | Norrköping | 1 – 0 | Elfsborg | View events | More info | |||||
| Ukraine – Premier League | ||||||||||
| FT | Chornomorets | 2 – 1 | Olimpik Donetsk | |||||||
| USA – MLS | ||||||||||
| FT | Minnesota United | 5 – 1 | Los Angeles FC | |||||||
World – Club Friendlies

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច