ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតនៅប៉ាគីស្ថានបានចាប់ផ្តើមហើយ

ចែករំលែក៖

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ពលរដ្ឋប៉ាគីស្ថានរាប់លាននាក់បាននាំគ្នាទៅបោះឆ្នោត ជាតិដ៏សំខាន់បំផុតនៅក្នុងប្រទេសនេះ។ តាមគណៈកម្មាធិការរៀប ចំការបោះឆ្នោតប៉ាគីស្ថានបានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ទីតំាងបោះឆ្នោត ជាង៨៥.០០០កន្លែងទូទាំងប្រទេស បានបើកទ្វារស្វាគមន៍ពលរដ្ឋទៅចូលរួមបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មីក្នុងអាណត្តិ៥ឆ្នាំ ។ ការិយាល័យទាំងអស់នឹងត្រូវបិទ វិញនៅវេលាម៉ោង៦ល្ងាច។

បេក្ខភាពតំណាងរាស្ត្រជាង៣.៤០០រូបចូលរួមប្រកួតប្រជែង ដើម្បីដណ្តើម អាសនៈ នៅក្នុងរដ្ឋសភាដែលមាន២៧២ អាសនៈ និងបេក្ខភាព៨៤នាក់ប្រជែង ដណ្តើម កៅអីនៅតាមបណ្តាខេត្ត-ក្រុង ដែលមាន៥៧៧ កៅអី ។ មានន័យថា ការបោះឆ្នោតលើកនេះ ជ្រើសរើសទាំង ប្រមុខដឹកនាំ តំណាងរាស្ត្រ អភិបាលស្រុក- ខេត្ត-ក្រុងទាំងអស់នៅទូទាំងប្រទេស។

រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ពង្រាយកម្លាំងជាង ៨សែននាក់ការពារការបោះ ឆ្នោត ប៉ុន្តែស្ថានភាពសន្តិសុខនៅតែជាក្តីបារម្ភរបស់ពលរដ្ឋប៉ាគីស្ថានដដែល។ កាលពីថ្ងៃទី២២កក្កដា កន្លងមក លោក Ikramullah Gandapur ជាបេក្ខជនតំណាង រាស្ត្រម្នាក់ បានស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងពេលចុះឃោស នាបោះឆ្នោត។ ចំណែកសប្តាហ៍មុន លោក Agha Umar Bungalzai បេក្ខជនឈរឈ្មោះតំណាងខេត្តម្នាក់ទៀតស្លាប់ ដោយការ វាយប្រហារគ្រាប់បែក។ សូមជម្រាបថា ការបោះឆ្នោតនៅប៉ាគីស្ថាន គ្រោងនឹង ប្រព្រឹត្តទៅថ្ងៃទី២៥កក្កដា ប៉ុន្តែបរិយា កាសមុនការបោះឆ្នោតគឺពោរពេញដោយហិង្សានិងការសម្លាប់មនុស្ស។

ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បណ្តាល ឲ្យ បេក្ខជនតំណាងរាស្ត្រម្នាក់ស្លាប់ ហើយ អ្នកបើករថយន្តឲ្យគាត់ ក៏បាត់បង់ជីវិតដែរ រួមទាំងមនុស្ស៥នាក់ទៀត រងរបួសធ្ងន់។ នេះជាសេចក្តីបញ្ជាក់របស់អ្នកជំនួយការ របស់បេក្ខជនតំណាងរាស្ត្រ ហើយប៉ូលិស ក៏បានអះអាងដូចគ្នាដែរ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ទី ២២កក្កដា ក្នុងខេត្តមួយ ភាគនិរតីរបស់ ប្រទេសប៉ាគីស្ថាន។

នេះជាភេរវកម្មលើកទី៤ហើយ បើគ្រាន់តែរាប់ក្នុងរយៈពេលពីរសប្តាហ៍នៃយុទ្ធនាការបោះឆ្នោត។ ការបោះឆ្នោតជាតិនៅ ប៉ាគីស្ថាន គ្រោងរៀបចំនៅថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០៨។ ក៏ប៉ុន្តែក្បួនឃោស នាបោះឆ្នោត និងទីជួបប្រជុំធ្វើមីទ្ទិញ គឺជាកន្លែងផ្ទាំងស៊ីបនៃអំពើភេរវកម្ម។ អំពើ ភេរវកម្មខ្លះ ត្រូវអង្គការរដ្ឋអ៊ិស្លាមជីហាដ ចេញមុខអះអាងថាជាស្នាដៃរបស់ខ្លួន។ ជាសរុប ពីរសប្តាហ៍ក្នុងរដូវកាលបោះឆ្នោតមកនេះ មានអំពើវាយប្រហារនិងបំផ្ទុះគ្រាប់បែក ចំនួន៤ដង សម្លាប់មនុស្ស ជិត១៧០ នាក់ ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស។

អ្នកសង្កេតការណ៍ថា ចំនួនអ្នកស្លាប់ នេះ គឺនៅតិចជាងចំនួនស្លាប់ឆ្នាំ២០១៧នៅឡើយ។ ពោលគឺកាលពីឆ្នាំទៅមិញនេះ មានមនុស្សស្លាប់រហូតដល់ ជិត២.០៦០ នាក់ ដែលភាគច្រើន គឺត្រូវស្លាប់ដោយ អំពើហិង្សា ដោយសារជម្លោះនយោបាយ និងឧក្រិដ្ឋកម្ម៕ ម៉ែវ សាធី


ចែករំលែក៖