រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកាតារ លោក Ali Sharif Al Emadi បានប្រកាសឲ្យដឹងថា ប្រទេសរបស់លោក បានរៀបចំគ្រប់យ៉ាងបានយ៉ាងល្អប្រសើរ សម្រាប់ការប្រកួត បាល់ទាត់ពិភពលោក ឆ្នាំ២០២២ មុន ពេលអ្នកគាំទ្រចូលមកកាន់ប្រទេសនេះ។
លោក Ali Sharif Al Emadi បាន បញ្ជាក់ថា កាតារបានចំណាយជាង៥០០ លានដុល្លារ ក្នុងមួយសប្តាហ៍ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធត្រៀមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមួយនេះ។ ចាប់តាំងពី ពេលនេះដល់ការប្រកួតបាល់ទាត់ឆ្នាំ ២០២២ កាតារមានរយៈពេលជិត៤ឆ្នាំ ទៀតដើម្បីរៀបចំ។ ក្នុងចំណោមពហុកីឡ ដ្ឋានចំនួន៨ ត្រៀមសម្រាប់វើលខាប់ គឺ មាន២នឹងរួចរាល់ហើយសម្ពោធ នៅដើម ឆ្នាំ២០១៩នេះ។ អាចនិយាយបានថា ប្រទេសកាតាររងាយស្រួលនៅក្នុងការប្តូរពីពហុកីឡដ្ឋានមួយទៅកាន់មួយផ្សេងទៀត ដោយសារតែកីឡដ្ឋានដែលនៅ ឆ្ងាយជាងគេបំផុតមានរយៈចម្ងាយតែ៥៥គីឡូម៉ែត្រប៉ុណ្ណោះ។
កន្លងមកដោយមានវិវាទជាមួយបណ្តាប្រទេសតំបន់អារ៉ាប់ បានបង្កឲ្យមានពាក្យ ចចាមអារ៉ាមថា កាតារមិនអាចរៀបចំការប្រកួតបាល់ទាត់ពិភពលោកបានឡើយនៅឆ្នាំ២០២២។ ក្នុងពេលនោះ ចិនត្រូវ បានជ្រើសរើសជាប្រទេសដែលអាច ជំនួសកាតារនៅពេលមានហេតុការណ៍ អាក្រក់កើតឡើងមិនអាចរៀបចំការប្រកួតបានដោយសារតែចិនធ្លាប់រៀបចំប្រកួត កីឡាលំដាប់ពិភពលោក។
សារព័ត៌មាន AFP បានផ្សាយថា ចាប់តាំងពីវិបត្តិ ការបរទេសនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧មក កាតារត្រូវបាន ប្រទេសអារ៉ាប់កាត់ផ្តាច់ការផ្គត់ផ្គង់សម្ភារសំណង់សម្រាប់សាងសង់ហេដ្ឋារចនា សម្ព័ន្ធសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ ប៉ុន្តែក្រោយមក កាតារបានទិញ សម្ភារ និងគ្រឿងសំណង់មកពីប្រទេសចិន និងម៉ាឡេស៊ីវិញ។ ទីក្រុង Lusail មាន តម្លៃ៤៥ពាន់លានដុល្លារត្រូវបានសាង សង់ឡើងដើម្បីបម្រើដល់ការប្រកួតបាល់ទាត់ពិភពលោក។ ជាមួយគ្នានោះ រថភ្លើង ក្រោមដីដំបូងរបស់ទីក្រុង Doha មានតម្លៃ ៣៦ពាន់លានដុល្លារ ក៏ជិតរួចរាល់ផង ដែរ៕ ម៉ែវ សាធី