ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករបាល់ទាត់អាយុក្រោមអាយុ២១ឆ្នាំដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក

ចែករំលែក៖

កីឡាករខ្សែប្រយុទ្ធ Kylian Mbappe សមាជិកឈ្នះជើងឯក World Cup ២០១៨របស់បារាំងបាន ក្លាយជាកីឡាករវ័យក្មេងក្រោមអាយុ២១ឆ្នាំមានតម្លៃខ្លួនថ្លៃជាងគេលើលោក។ នេះបើតាមការរាយការណ៍របស់ Soccerex ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏ល្បីនៅលើពិភពលោក។

ស្ថាប័នមួយនេះបានជ្រើសរើសកីឡាករមួយចំនួនមកវាយតម្លៃដែលត្រូវកើតក្រោយនៅថ្ងៃទី ១ ខែមករា ឆ្នាំ១៩៩៧ ដោយកំណត់តម្លៃកីឡាករម្នាក់ៗផ្អែកតាមកត្តាអាយុ តួនាទី ក្លិបលេង។ បច្ចុប្បន្ន រយៈពេលកុងត្រា តម្លៃភាគរយតម្លៃក្នុងទីផ្សារ ការលេងឲ្យជម្រើសជាតិ នាទីលេង របួស បច្ចេកទេសលេងនិងការរកគ្រាប់បាល់។

បន្ទាប់ពីសិក្សាលើចំណុចខាងលើកីឡាកររបស់ PSG ដែលទើបជួយបារាំងឈ្នះពានពិភពលោក Kylian Mbappe ជាកីឡាករថ្លៃជាងគេក្នុងបញ្ជីជាមួយតម្លៃ១៧១,៥លានផោន។ លេខ២បានទៅលើ Marcus Rashford របស់ក្រុមបិសាចក្រហម Manchester United មានតម្លៃ៧៩,៦លានផោន។

ចំណែកកីឡាករនៅក្របខ័ណ្ឌអង់គ្លេស Premier League ម្នាក់ទៀតគឺ Gabriel Jesus របស់ក្រុម Manchester City នៅលេខ៣មានតម្លៃ៧៨,៥លានផោន។

ខាងក្រោមនេះគឺជាបញ្ជីសរុបកីឡាករវ័យក្មេងអាយុក្រោម២១ឆ្នាំដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោកទាំង២០៖

 


ចែករំលែក៖