មកទល់ពេលនេះ អ្នកស្លាប់ដោយ គ្រោះរញ្ជួយដី កម្រិត៦,៨រិុចទ័រ បានវាយ ប្រហារលើកោះ Lombok ជាតំបន់ទេស ចរណ៍ដ៏សំខាន់នៅក្នុងប្រទេសនេះ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់១៤នាក់ និង១៦២នាក់រងរបួស ។ ក្រៅពីនេះ អ្នក ទេសចរជាង ៥០០នាក់ បានជាប់គាំងនៅតំបន់ខាងលើ។
ក្រុមអ្នកឯកទេសពីការរញ្ជួយដី អាមេ រិក USGS បញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៦និង៤៧នាទី ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) តែ មួយម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត ៥.៤រ៉ិចទ័រ មួយផ្សេងទៀតវាយ ប្រហារលើតំបន់ដដែល។
USGS បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ៧គីឡូម៉ែត្រទៅ ក្នុងដី និងស្ថិតនៅចម្ងាយ ៤៩.៥គីឡូម៉ែត្រ ពីភាគឦសានទីក្រុងម៉ាតារ៉ាម (Mataram) នៃកោះ Lombok ហើយមិនតែ ប៉ុណ្ណោះ វាក៏បានបំផ្លាញផ្ទះសម្បែងរាប់ ពាន់ខ្នងនៅក្នុងតំបន់ ផងដែរ។
ជាមួយគ្នានេះដែរ អ្នកដើរកម្សាន្តបែបផ្សងព្រេងច្រើនជាង ៥០០នាក់ ត្រូវបាន គេរាយការណ៍ថា កំពុងជាប់គាំងនៅលើ ភ្នំមួយកន្លែង នៅឯកោះលុមបុក (Lombok) ប្រទេសឥណ្ឌូណេស៊ី ក្រោយគ្រោះ រញ្ជួយដីដ៏ប្រល័យមួយ បានកាត់ផ្ដាច់ច្រក ផ្លូវចេញចូល។
ក្រុមអ្នកជួយសង្រ្គោះរាប់រយនាក់ កំពុងប្រឹងប្រែងដើម្បីរកផ្លូវចូលទៅដល់កន្លែង ដែលអ្នកទាំងនោះ កំពុងជាប់គាំងនៅលើភ្នំ រីនហ្សានី (Rinjani) ដែលជាតំបន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ សម្រាប់អ្នកចូលចិត្តដើរកម្សាន្តផ្សង ព្រេង។ គ្រោះរញ្ជួយដី ៦.៤រ៉ិចទ័រ បានកើត ឡើងនៅម៉ោង ៦និង៤៧នាទីព្រឹកថ្ងៃ អាទិត្យ (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ មួយផ្សេងទៀតវាយប្រហារលើតំបន់ដដែល។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS។
USGS បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួន៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចម្ងាយ ៤៩.៥គីឡូម៉ែត្រ ពីភាគឦសានទីក្រុងម៉ាតារ៉ាម (Mataram) នៃកោះ Lombok។ មិនតែប៉ុណ្ណោះ វាក៏បានបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុង តំបន់ ព្រមទាំងផ្ដាច់ជីវិតមនុស្ស១៤ នាក់ និង១៦០នាក់ទៀតរងរបួសផងដែរ៕ ម៉ែវ សាធី