មន្ត្រីរដ្ឋាភិបាលទីក្រុង Jiangxi បាន ចេញច្បាប់ កំណត់អ្នកស្លាប់ មិនអនុញ្ញាត ឲ្យបញ្ចុះសពឡើយ គឺត្រូវតែបូជាទាំងអស់ ។ ច្បាប់នោះក្នុងគោលដៅ រក្សាធនធានដី ក្នុងពេលដែលវាលកប់ខ្មោចកាន់តែរីកធំឡើងៗ ធ្វើឲ្យផ្ទៃដីកសិកម្ម ត្រូវតូចចង្អៀតពី មួយឆ្នាំទៅមួយឆ្នាំ ក្នុងពេលដែលកំណើនប្រជាជនកើនឡើងជាបន្តបន្ទាប់។ សកម្មភាពខាងលើបង្កការខឹងសម្បាយ៉ាងខ្លាំងពីពលរដ្ឋ និងប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយការបញ្ចុះសពជាប្រពៃណីរបស់ចិន ។
យុទ្ធនាការនៅខេត្តJiangxi ភាគខាង ត្បូងប្រទេសចិន បានហាមពលរដ្ឋស្លាប់ យកទៅបញ្ចុះ ។ មឈូសជាច្រើនត្រូវ បានដកហូត និងបំផ្លាញចោល ធ្វើឲ្យពល រដ្ឋនិង ប្រព័ន្ធទំនាក់ទំនងសង្គមបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយចាត់ទុកថា ជារឿង ខុសប្រក្រតីនិង ជាអំពើឃោរឃៅ។
គោលនយោបាយការពារដីធ្លីខាងលើ បានប្រកាសឲ្យពលរដ្ឋបានដឹងតាំងពី៦ខែមុន ហើយនៅខែកញ្ញាខាងមុខ ទីក្រុងនេះ នឹងអនុវត្ត បូជាសព ទាំងអស់ដោយមិន អនុញ្ញាតឲ្យបញ្ចុះនោះឡើយ។
មិនតែប៉ុណ្ណោះមន្ត្រីរដ្ឋាភិបាលក្នុងទីក្រុងបានស្នើឲ្យពលរដ្ឋឈប់ផលិតមឈូសឬ ត្រូវសងសំណងប្រមាណ២៩០ដុល្លារ សម្រាប់មឈូសមួយ ។ លើសពីនេះទៅ ទៀត ក៏បានហាមឃាត់ផលិតមឈូស ផងដែរ បើល្មើសនឹងត្រូវមានទោស។
តាមសារព័ត៌មាន SCMP បានផ្សាយថា នៅតាមតំបន់ជនបទចិនមានប្រពៃណីជាយូរលង់ណាស់មកហើយ ដោយរៀបចំ មឈូសយ៉ាងល្អ ហើយដាក់នៅក្នុងផ្ទះ តែម្តង ។ ពលរដ្ឋជាច្រើនបានលើកឡើងថា ពួកគេត្រូវសន្សំប្រាក់ជាច្រើនទើបអាច ផលិតមឈូសល្អបាន ដូច្នេះត្រូវតែមាន សំណង សមរម្យ។ ក្រៅពីនេះក៏បានហាមធ្វើពិធីមួយចំនួន នៅក្នុងពិធីបុណ្យសព ទៀតផង ក្នុងនោះមានការដុតក្រដាសប្រាក់ក្លេងក្លាយជាដើម។
ចិនមានប្រពៃណី បញ្ចុះសព តាំងពី យូរលង់ណាស់មកហើយ ជាមួយនឹងពល រដ្ឋកើនឡើងខ្ពស់ ហើយវាលបញ្ចុះសព បានរីកធំឡើងពីមួយថ្ងៃទៅបង្កក្តីបារម្ភយ៉ាងខ្លាំង ពីការបាត់បង់ដីធ្លី ក្នុងការរស់នៅរបស់មនុស្សនិងប្រកបរបរកសិកម្មជាដើម។ ទាំង នោះហើយទើប ទីក្រុង Jiangxi បាន សម្រេចឲ្យបូជាទាំងអស់ ៕ ម៉ែវ សាធី