មានករណីផ្ទុះនៅក្នុងផ្ទះមួយខ្នង ដែលបានផ្ទុកទៅដោយគ្រាប់រំសែវ បណ្តាលឲ្យមនុស្ស រាប់សិបនាក់ស្លាប់ និងរបួស ក្នុងនោះមានស្ត្រី និងកុមារជាច្រើនផងដែរ ។
ករណីផ្ទុះខាងលើកើតឡើង នៅជាប់ក្រោមដី ក្នុងអគារ ស្ថិតនៅលើដងផ្លូវ Bab Al Hawa ស្ថិតនៅក្នុងស្រុក Sarmada ខេត្ត Idlib ប្រទេសស៊ីរីនៅថ្ងៃទី១២ ខែសីហា ។ សារព័ត៌មាន BBC បានផ្សាយថា ផ្ទះខាងលើត្រូវបានបាក់ស្រុតទាំងស្រុកក្រោយការផ្ទុះយ៉ាងខ្លាំង ។ ទីតាំងផ្ទុះត្រូវបានគេចាត់ទុកថា ជាកន្លែង រក្សាទុកគ្រាប់រំសែវរបស់អ្នកជួញដូរអាវុធ ។
ក្នុងចំណោមអ្នកស្លាប់៣៩នាក់មានកុមារ ១២នាក់ និងស្ត្រីជាច្រើននាក់ ក្រៅពីនេះនៅមានមនុស្ស រាប់សិបនាក់នៅបាត់ខ្លួននៅឡើយ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើងខ្ពស់ ដោយសារតែមានមនុស្សជាច្រើនគប់នៅក្រោមកំនរអាគាបាក់បែក ។ ពលរដ្ឋដែលរស់នៅក្នុងអាគា រង្គ្រោះខាងលើ គឺជាសមាជិក ក្រុមគ្រួរសារ ក្រុមឧទ្ទាមអិស្លាម ។ ក្រុមឧទ្ទាម ជាច្រើនត្រូវបង្ខំចិត្ត លាក់ខ្លួនបន្លំជាមួយប្រជាពលរដ្ឋ នៅខេត្ត Idlib ក្រោយកម្លាំងទាហានស៊ីរីវាយប្រហារដណ្តើមគ្រប់គ្រងទីតាំងនោះ ។
ខេត្ត Idlib គឺជាតំបន់ចុងក្រោយបង្អស់របស់ក្រុមឧទ្ទាមស៊ីរី ត្រូវបានទាហានរដ្ឋាភិបាលដើម្បីគ្រប់គ្រងវិញ ក្រោមការជួយអន្តរគមន៍ពីរុស្ស៊ី និងអីរ៉ង ។ ក្រុមជួយសង្គ្រោះមួយដែលមានឈ្មោះថា (ក្រុម M ស ) ដែលជាក្រុមស្ម័គ្រចិត្តត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ទទួលបានការគាំទ្រនឹងផ្តល់ជំនួញពីបណ្តាប្រទេសលោកខាងលិច ក្រុមនេះកំពុងតែ ធ្វើការនៅក្នុងប្រទេសស៊ីរី ក្នុងការជួយសង្គ្រោះ ។ ក្រុមនេះបានសង្គ្រោះ មនុស្សបាន១០នាក់ចេញពី កំនរអាគាបាក់បែកដោយការផ្ទុះខាងលើ ៕ ម៉ែវ សាធី