ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសរុស្ស៊ីសាកល្បងមីស៊ីលការពារដោយជោគជ័យជាលើកទី៤នៅក្នុងឆ្នាំ២០១៨

ចែករំលែក៖

តាមប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កម្លាំងទាហានរុស្ស៊ីបានសាកល្បងមីស៊ីលវាយស្ទាក់ជាលើកទី៤ប្រកបដោយជោគជ័យនៅក្នុងឆ្នាំនេះ។

សារព័ត៌មាន Tass បានដកស្រង់ការ ប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា «នៅទីតាំងសាកល្បង មីស៊ីល Sary Shagan ស្ថិតនៅសាធារណរដ្ឋ Kazashstan ជាទីតាំងការពារដែនអាកាសរបស់រុស្ស៊ី បានធ្វើការសាកល្បងមីស៊ីល វាយស្ទាក់ដោយជោគជ័យនៅថ្ងៃទី៣០ ខែសីហា »។

មេបញ្ជាការរងកងទ័ពការពារដែន អាកាស រុស្ស៊ីលោក Andrey Prikhodko បានឲ្យដឹងថា ការសាកល្បងមីស៊ីល ខាងលើ ប្រកបដោយជោគជ័យ ដូចអ្វី ដែលបានគ្រោងទុក ដោយកម្ទេចគោលដៅសិប្បនិមិត្តបានល្អយ៉ាងណា។

កន្លងមកក្រសួងការពារជាតិរុស្ស៊ីក៏បានធ្វើការសាកល្បងដោយជោគជ័យនូវមីស៊ីលការពារ ប្រភេទថ្មី កាលពីខែកុម្ភៈ ខែមេសា និងខែកក្កដា ឆ្នាំ២០១៨។ តាមការលើក ឡើងរបស់លោក Prikhodko មីស៊ីល ដែលទើបតែសាកល្បងនេះ មានគម្រិតចំ គោលដៅខ្ពស់ ។

មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ទៀតថា មីស៊ីលការពារ គឺផលិតឡើងដោយបច្ចេក វិទ្យារុស្ស៊ីទាំងអស់ ។ ការសាកល្បងដោយ ជោគជ័យនេះ នៅពេលដ៏ខ្លីនឹងមានការ ផលិតមីស៊ីលការពារជាច្រើនទៀត ដើម្បី ទប់ស្កាត់ការវាយប្រហារ ដោយមីស៊ីលពី សត្រូវ៕ ម៉ែវ សាធី


ចែករំលែក៖