សារព័ត៌មាន Sputnik នៅថ្ងៃទី៤ ខែកញ្ញា បានដកស្រង់សម្តី មន្ត្រីជើង ចាស់អាល្លឺម៉ង់ បានព្រមានថា នយោបាយ សេដ្ឋកិច្ច អាតា្មនិយម នាពេលបច្ចុប្បន្ន កំពុងតែបង្ខំឲ្យ អាល្លឺម៉ង់ និងប្រទេសជា ច្រើនផ្សេងទៀត ចាំបាច់ត្រូវតែងាកទៅរកចិននិងរុស្ស៊ី ដោយខានពំបាន។
មន្ត្រីការទូតជើងចាស់អាល្លឺម៉ង់ លោក Wolfgang Ischinger បានកត់សម្គាល់ថា គោលនយោបាយ និងការប្រកាន់ គំនិត គាំពារនិយមបច្ចុប្បន្នរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្ខំ ឱ្យអាល្លឺម៉ង់ ដើរចេញកាន់តែឆ្ងាយពី អាមេរិក ហើយងាកទៅរកចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Ischinger ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជា មួយ Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ។ អតីតអគ្គ រដ្ឋទូតអាល្លឺម៉ង់ប្រចាំសហរដ្ឋ អាមេរិករូបនេះបន្ថែមទៀតថា ក្រោយ សង្រ្គាមលោកលើកទី២ អាល្លឺម៉ង់ពិតជារីក រាយចំពោះ ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន …ប៉ុន្តែបច្ចុប្បន្ន វាពិតជាពិបាក និយាយណាស់ថាអាល្លឺម៉ង់អាចការពារ ទំនាក់ទំនងបែបនេះ បានតទៅទៀតឬ យ៉ាងណា ខណៈទំនាក់ទំនងជិតស្និទ្ធនឹងបណ្ដាប្រទេសដទៃដូចជារុស្ស៊ី និងចិន អាចនឹងកើតមានឡើង។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហ រដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុប ជា ពិសេសអាល្លឺម៉ង់ មានភាពល្អក់កករនឹងគ្នា ចាប់តាំងពី លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦មក។ ម្យ៉ាងវិញទៀត ទំនាក់ទំនងនេះរឹតតែ តានតឹងឡើង បន្ទាប់ពីលោកត្រាំ ដាក់ ចេញនូវគោលនយោបាយគាំពារនិយម ក្នុងនោះរួមមានប្រកាសដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្ដីពី អាកាសធាតុ, កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥, ការប្រកាសដំឡើងពន្ធ ហើយ ឥឡូវលោកត្រាំបានព្រមាន ដកទីក្រុងវ៉ា ស៊ីនតោន ចេញពីអង្គការពាណិជ្ជកម្មពិភពលោកទៀតផង។
តើចិន ឬក៏អាមេរិក ជាអ្នកឈ្នះហ្គេម ក្នុងសង្រ្គាមពាណិជ្ជកម្មលើកនេះ?
ចិនៈ នៅក្នុងហ្គេមសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ចិនហាក់បីដូចជាមាន ប្រៀបជាងខ្លាំង ដូចករណីដែលពួកគេបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ដើម្បីប្រឆាំងនឹងការដំឡើងតម្លៃពន្ធរបស់អាមេរិក។
វាហាក់បីដូចជាមិនសូវល្អទាល់តែសោះសម្រាប់អាមេរិក បើពិនិត្យមើលលើ ហេតុផល២ ទី១ អាមេរិកគឺជាអ្នកបង្កើត អង្គការ WTO ហើយទី២ ដើមកំណើតនៃកិច្ចព្រមព្រៀងទូទៅលើតម្លៃពន្ធ និង ពាណិជ្ជកម្ម(GATT) ផ្តើមគំនិតពាណិជ្ជ កម្ម និងទទួលយកដោយអាមេរិកកាលពី ចុងទសវត្សរ៍ឆ្នាំ១៩៤០ ដើម្បីបញ្ចុះតម្លៃ ពន្ធ និងបរិមាណភាគ(កូតា)នៅជុំវិញ ពិភពលោក និងពង្រឹងដល់វិស័យពាណិជ្ជ កម្មសេរី។
ច្រើនទសវត្សរ៍កន្លងមកហើយ ដែល ទីក្រុងវ៉ាស៊ីនតោន ប្រាប់ពិភពលោកពីផលប៉ះពាល់ដោយសារតែការដាក់កំហិតលើពាណិជ្ជកម្ម និងសង្រ្គាមពាណិជ្ជកម្ម ជួយបង្កើតទីផ្សារសកលដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកលេងធំៗ ករណីដូចជាសាជីវកម្មអាមេរិកដែលមានប្រៀបលើគូប្រកួតតូចតាចរបស់ខ្លួនមកពីប្រទេសសេដ្ឋកិច្ចជាច្រើននៅជុំវិញពិភពលោក។
ម្យ៉ាងវិញទៀត ទីក្រុងវ៉ាស៊ីនតោន គឺបានចងក្រងបទបញ្ជាពាណិជ្ជកម្មសេរី ដែល បច្ចុប្បន្នខ្លួនជាអ្នកតតាំងនឹងគោលជំហរ ខ្លួនឯងទៅវិញ ពោលគឺដំឡើងតម្លៃពន្ធលើប្រទេសដៃគូសេដ្ឋកិច្ចខ្លួនឯង។
ដោយផ្អែកលើមូលដ្ឋានទាំងអស់នេះ ច្បាស់ណាស់ថា វាមិនមែនជារឿងល្អនោះ ទេ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ហើយមិន ត្រឹមតែប៉ុណ្ណោះទេ វានឹងអាចជួយឲ្យចិន ទទួលបានការគាំទ្រនៅក្នុងសហគមន៍ ពាណិជ្ជកម្ម សម្រាប់គោលនយោបាយ សងសឹករបស់ពួកគេ។
ហេតុដូច្នេះហើយ មានលទ្ធភាពដ៏ពិត ប្រាកដមួយដែលថា ចិននឹងបញ្ចប់ហ្គេម សង្រ្គាមមួយនេះ ក្នុងនាមជាអ្នកឈ្នះការសម្រេចរបស់អង្គការ WTO។
លោកចូ ប៊្រូស៊ូឡាស់ ជាប្រធានសេដ្ឋ កិច្ចវិទូនៅក្រុមហ៊ុន RSM US បាន និយាយថា “ថ្វីដ្បិតតែមានការទទួលស្គាល់សកលពីការរក្សាកម្មសិទ្ធិបញ្ញារបស់ចិនយ៉ាងណាក្តី ទំនងណាស់ថា អង្គការ WTOនឹងចេញសេចក្តីសម្រេចដោយឈរ ខាងចិន ពាក់ព័ន្ធនឹងបណ្តឹងរបស់ពួកគេ ជុំវិញការដំឡើងតម្លៃពន្ធរបស់សហរដ្ឋ អាមេរិក”។
លោកបន្តថា ក្រុមអ្នកវិនិយោគទុន អាចសង្ឃឹមទុកមុនបានថា អង្គការ WTO នឹងផ្តល់សិទ្ធិដល់ចិន ក្នុងការដាក់ទណ្ឌកម្មពាណិជ្ជកម្មមកលើសហរដ្ឋអាមេរិក ឲ្យ ស្មើនឹងផលប៉ះពាល់ ឬក៏អាចច្រើនលើសពីនេះថែមមួយកម្រិតទៀត។
លោកប៊្រូស៊ូឡាស់ បានពន្យល់ទៀតថា ការវាយតម្លៃនេះ គឺផ្អែកទៅលើសេចក្តី សម្រេចរបស់អង្គការ WTO កាលពីឆ្នាំ ២០០៣ អំឡុងរដ្ឋបាលរបស់លោកប្រធានាធិបតីចច ដាប់ប៊ែលយូ ប៊ូស ពេលដែល សហរដ្ឋអាមេរិក ដំឡើងតម្លៃពន្ធលើការនាំចូលដែកពីចិន ដោយសារតែការកញ្ជ្រោលឡើងលើតម្រូវការនាំចូលដែក៕ ម៉ែវ សាធី