ព័ត៌មានទាន់ហេតុការណ៍៖

Zinedine Zidane បង្ហើបថា នឹងត្រឡប់ទៅដឹកនាំក្រុមណាមួយឆាប់ៗ

ចែករំលែក៖

លោក Zinedine Zidane អតីតអ្នកដឹកនាំក្រុមយក្សអេស្ប៉ាញ Real Madrid បានបង្ហើបប្រាប់អ្នកសារពត័មានថា រួបគាត់នឹងវិលត្រឡប់ទៅកាន់ការងារជាអ្នកចាប់ការទូទៅក្លិបមួយក្នុង ពេលឆាប់ៗខាងមុខ ។

Zidane បានលាឈប់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយជួយក្រុមជើងខ្លាំង អេស្ប៉ាញលើកពានទ្វីបអឺរ៉ុប ជាលើកទី៣ ។ អ្នកចាត់ការវ័យ៤៦ឆ្នាំ អាចនឹងទៅ United ដោយសារបច្ចុប្បន្ន Jose Mourinho កំពុងស្ថិតនៅក្រោមសម្ពាធពីអ្នកគាំទ្រ និងម្ចាស់ក្លឹប ក្រោយដឹកនាំក្រុមមិនសូវល្អសោះ ។ សួរពាក់ព័ន្ធនឹងអនាគត Zidane និយាយថា៖ ប្រាកដណាស់ ខ្ញុំនឹងត្រឡប់ទៅដឹកនាំក្រុមណាមួយឆាប់ៗនេះ ។ ការងារនេះ គឺជាចំណូលចិត្តរបស់ខ្ញុំ វាជាអ្វីដែលខ្ញុំតែងធ្វើនៅក្នុងជីវិត ។

ចំណែកសារព័ត៌មាន The Mirror បានអះអាងថា Zidane កំពុងត្រៀមខ្លួនទៅកាន់ទឹកដី Old Trafford ហើយប្រសិនបើរឿងនេះ ក្លាយទៅជាការពិតមែននោះ កីឡាករToni Kroos, Thiago Alcantara, James Rodriguez និង Edinson Cavaniគឺជាទិសដៅសំខាន់ដែលZidaneនឹងទិញយកទៅពង្រឹងក្រុមបិសាចក្រហម ៕ ដេវីត


ចែករំលែក៖