សារព័ត៌មាន Wall Street Journal បានផ្សាយថា អាមេរិកមានគម្រោង វាយប្រហារតាមដែនអាកាសទៅលើទីតាំងរដ្ឋាភិបាលស៊ីរី ប្រសិនបើរកឃើញថា ទាហានស៊ីរីបានប្រើប្រាស់សារធាតុគីមី Chlorine នៅក្នុងការវាយប្រហាររំដោះខេត្ត Idlib។ មិនតែប៉ុណ្ណោះ អាមេរិកអាចនឹងវាយ ប្រហារទៅលើទីតាំងរបស់រុស្ស៊ី និងអុីរ៉ង់ ផងដែរ។
សារព័ត៌មានខាងលើបានបញ្ជាក់ថា មន្ទីរបញ្ចកោណកំពុងតែត្រួតពិនិត្យលើ គម្រោងយោធា ប៉ុន្តែប្រធានាធិបតី ត្រាំ មិនទាន់សម្រេចវាយប្រហារ រង់ចាំរក កំហុសរបស់ទាហានរដ្ឋាភិបាលស៊ីរី នឹង បើកការវាយប្រហារព្រមគ្នាតែម្តង។
នៅពេលនេះដែរពលរដ្ឋស៊ីរីជាង៣មុឺននាក់បានសម្រចចាកចេញពីផ្ទះរបស់ខ្លួននៅខេត្ត Idlib ទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលមានការវាយប្រហារតាមដែនអាកាស ទៅលើតំបន់នេះ រវាងទាហានរដ្ឋា ភិបាល នឹងក្រុមប្រឆាំង ដោយមានការចូល រួមពីរុស្ស៊ី និងអាមេរិកផងដែរ។
លោក David Swanson អ្នកនាំពាក្យ អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា «គិតមកទល់ពេលនេះ មានពលរដ្ឋ ៣០.៥៤២នាក់ ចាកចេញពី ខេត្ត Idlib ទៅកាន់តំបន់ផ្សេងទៀតនៅ ភាគខាងជើងស៊ីរី។
រដ្ឋាភិបាលទីក្រុងដាម៉ាកាសក្រោមការជួយពីសម្ពន្ធមិត្តអុីរ៉ង់ រុស្ស៊ី បានត្រៀមវាយប្រហារទៅលើទីតាំងចុងក្រោយរបស់ក្រុមប្រឆាំងជាទ្រង់ទ្រាយធំដើម្បីដណ្តើម ការ គ្រប់គ្រងខេត្តនេះមកវិញ។
អង្គការសហប្រជាជាតិបានព្រមានពី វិបត្តិមនុស្សធម៌កើតឡើង ប៉ះពាល់ដល់ ពលរដ្ឋជាង៣លាននាក់រស់នៅក្នុងខេត្តនេះ និងតំបន់ជិតខាង។ លោក Swanson បញ្ជាក់ថា ការវាយប្រហារតាមដែនអាកាស បានចាប់ផ្តើមកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ នៅតំបន់ជនបទ ភាគខាងត្បូងខេត្ត Idlib។
លោក Swanson បន្តទៀតថា មានពលរដ្ឋ៤៧ភាគរយបានទៅរស់នៅក្នុងជំរំ បណ្តោះអាសន្ន និង២៤ភាគរយ រស់នៅ ជាមួយគ្រួសារ ហើយ១០ភាគរយទៀត រស់នៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងតំបន់មាន សុវត្ថិភាព។
នៅពេលនេះដែរ ទួរគីក៏បានបង្កើន សន្តិសុខការពារតាមព្រំដែននៅភាគខាងកើត ខ្លាចមានក្រុមជនភៀសខ្លួនស៊ីរីចូលទៅកាន់ប្រទេសរបស់ខ្លួន។
កម្លាំងទាហានក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីដែលមានការគាំទ្រពីអាមេរិក បាន បញ្ជាក់ថា នឹងតស៊ូដល់ទីបញ្ចប់ដើម្បីរក្សាការគ្រប់គ្រងទីតាំងសំខាន់មួយនេះ។ ក្នុងពេលជាមួយគ្នានេះដែរ ទាហានរដ្ឋា ភិបាល បានប្តេជ្ញាដណ្តើមទីតាំងនេះមកគ្រប់គ្រងដោយខានពុំបាន៕ ម៉ែវ សាធី