ក្រោយការរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបំផ្លាញ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត មនុស្សជាច្រើន ។ សូម្បីតែជញ្ជាំង ពន្ធនាគា ក៏ត្រូវបាក់បែក ដួលរលំធ្វើឲ្យអ្នកទោសជាច្រើន រត់ចេញ ដើម្បីទៅមើលថាតើមាន គ្រួសារ សាច់ញាតិជនរងគ្រោះ ដោយការរញ្ជួយដីរលកស៊ូណាមិដែរឬទេ ។
ចំណែកអ្នកទោសនៅក្នុងមន្ទីរឃុំឃាំងមួយទៀត បាននាំគ្នាសុំការអនុញ្ញាត្តិទៅមើលសាច់ញាតិជនរងគ្រោះ ដោយរញ្ជួយដី មិនទទួលបានការអនុញ្ញាត ក៏ដុតគុករត់ចេញតែម្តង។
កាលពីថ្ងៃទី១ខែតុលា មន្ត្រីឥណ្ឌូនេស៊ីបានបញ្ជាក់ថា មានអ្នកទោស១២០០នាក់បានរត់ចេញពីគុក ៣កន្លែងផ្សេងគ្នាស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារតែរញ្ជួយដីនិងរលកស៊ូណាមិ នៅលើកោះ Sulawesi ។
សារព័ត៌មាន Channel news Asia បានផ្សាយថា ការហែកគុកកើតឡើងក្រោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីថ្ងៃទី២៨ខែកញ្ញា ។ ក្រុមអ្នកទោសបានប្រមូលផ្តុំគ្នានៅទីលាន ក្នុងមន្ទីរឃុំឃាំងពេល មានភ្លើងឆេះនៅខាងក្នុង មន្ទីរឃុំឃាំង Donggala ក្រោយមានភាពចលាចល់។
តាមការលើកឡើង របស់មន្ត្រីក្រសួងយុត្តិធម៌ លោក Sri Puguh Utami បានបញ្ជាក់ថា មានអ្នកទោស មានអ្នកទោស៩០០នាក់បានរត់ចេញពីមន្ទីរឃុំឃាំងពីរផ្សេងគ្នានៅក្នុងក្រុង Palu ។ អ្នកទោសរត់ចេញពេញជញ្ជាំងការពារត្រូវរលំដោយសាររញ្ជួយដី ។ អ្នកទោសមួយចំនួនក៏បានបំផ្លាញទ្វារធំ រត់ចេញតែម្តង។
ចំណែកសារព័ត៌មាន Jakarta Post បានផ្សាយថា មន្ទីរឃុំឃាំងនៅក្នុងស្រុ Donggala ភាគកណ្តាលនៃកោះ Sulawesi ត្រូវក្រុមអ្នកទោសដុតភ្លើង បង្ករភាពចលាចល់ ហើយអ្នកទោស ទាំងអស់៣៤៣នាក់បានរត់ចេញពីមន្ទីរឃុំឃាំង។ ក្រុមអ្នកទោស ដែលបានរត់ចេញពីគុក នោះ បាននាំគ្នា ស្នើរដល់មន្ត្រីគ្រប់គ្រង អនុញ្ញាត្តិឲ្យពួកគេទៅមើល គ្រួសារ តើមានជួបនៅគ្រោះថ្នាក់ដោយរញ្ជួយដីឬរលកយក្សស៊ូណាមិដែរឬទេ ប៉ុន្តែត្រូវបានច្រានចោល ។
នៅពេលនេះ កម្លាំងសន្តិសុខជាង១០០នាក់បានដាក់ការពារ និងគ្រប់គ្រងស្ថានភាព។រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងបានទៅពន្លត់នៅក្នុងមន្ទីរឃុំឃាំង ដែលអ្នកទោសបង្ករឡើង។
សូមបញ្ជាក់ផងដែរថា អ្នកទោសដែលបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងខាងលើ ជាប់ពាក់ព័ន្ធនិង អំពើពុករលួយ ការជួញដូរគ្រឿងញៀន ។ ពេលនេះមានអ្នកទោសតែជាង១០០នាក់ប៉ុណ្ណោះដែលមិនរត់ចេញពីគុក ហើយក្រុម ការពារមន្ទីរឃុំឃាំងបានរៀបចំ អាហារសម្រាប់អ្នកទោសទាំងនោះ។
ពាក់ព័ន្ធនិងការរញ្ជួយដី រលកយក្សស៊ូណាមិ មកទល់ពេលនេះមានអ្នកស្លាប់ កើនឡើងដល់ជាង១២០០នាក់ហើយ ។ក្រុមជួយសង្គ្រោះបានប្រជែងនឹងពេលវេលា ដើម្បីស្វែងរកអ្នកដែលជាប់គាំងនៅក្រោមគំនរអាគាបាក់បែក។ ពេលថ្មីៗនេះរដ្ឋាភិបាល ឥណ្ឌូនេស៊ី ក៏បានអំពាវនាវ ដល់សហគមន៍អន្តរជាតិផ្តល់ជំនួយជួយដល់ជនរងគ្រោះ ជាបន្ទាន់ផងដែរ ។ សហគមន៍អឺរ៉ុបក៏បានផ្តាល់ជំនួយជាទឹកប្រាក់១,៥លានអឺរ៉ូផងដែរ៕ មែវ សាធី