ឥណ្ឌូនេស៊ី ប្រឈមនឹងគ្រោះធម្មជាតិ យ៉ាងធំធេង ហើយការផ្តល់ជំនួយ ប្រឈមនឹងឧបសគ្គជាច្រើនដោយសារតែរដ្ឋាភិបាល មិនបានទទួលជំនួយពីបរទេស។
ការរញ្ជួយដីកម្រិត ៧,៥រិុចទ័រ បង្កឲ្យ មានរលកយក្សស៊ូណាមិ កម្ពស់៦ម៉ែត្រ វាយប្រហារទៅលើកោះ Sulawesi កាល ពីថ្ងៃទី ២៩ខែកញ្ញា ធ្វើឲ្យផ្លូវថ្នល់ ផ្ទះសម្បែង និងការដ្ឋាននានារងការខូចខាតយ៉ាង ដំណំ ធ្វើឲ្យពលរដ្ឋ ធ្លាក់ចូលក្នុងស្ថានភាព ត្រូវដេកកណ្តាលវាល ឬក៏ត្រូវចាកចេញពីតំបន់ដែលរងគ្រោះទៅកាន់ទីតាំងមាន សុវត្ថិភាព។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី BNPB បានព្យាករថា ចំនួន៊អ្នកស្លាប់ នៅតំបន់កោះ Sulawesi កើនឡើងដល់ ជាង ២០០០នាក់ ដោយពេលនេះមាន អ្នកស្លាប់ ដល់១៩៤៤នាក់ហើយ ។ ជា មួយគ្នានេះនៅក្នុងតំបន់ Palu , DonggalaនិងMamujuមិនទាន់ទៅដល់នៅឡើយ ក្រៅពីនេះនៅមានមនុស្ស ៥០០០នាក់ បាត់ខ្លួននៅឡើយ។
តាម BNPB បានបញ្ជាក់ថា សកម្មភាពជួយសង្គ្រោះនឹងត្រូវផ្អាក នៅថ្ងៃទី១១ ខែតុលា ចំណែកអ្នកដែលបាត់ខ្លួន ត្រូវ បានចាត់ទុកថាស្លាប់ ។ តំបន់ ដែលរងការ បំផ្លាញ ខ្លាំងជាងគេ គឺPaluនឹងក្លាយជាទី កន្លែងបញ្ចុះសពរួម នៅពេលដែលពល រដ្ឋជាច្រើន ត្រូវ(ព្រះធូរណីស្រូប) គឺដីប្រែ ក្លាយទៅជាទន់ ដូចភក់ល្បាប់ ធ្វើឲ្យផ្ទះនិងមនុស្សត្រូវលិចចូលទៅក្នុងដី។
ក្រោយគ្រោះមហន្តរាយ នៅតំបន់ Sula wesi ជិត២ខែកន្លងមក ក៏មានការ រញ្ជួយដី ។ ផ្សេងទៀតវាយប្រហារ នៅ តំបន់កោះLombok បណ្តាលឲ្យមនុស្ស ៥០០នាក់ស្លាប់ និងជាង ១១០.០០០នាក់ត្រូវជម្លៀសចេញទៅកាន់តំបន់ផ្សេង។ នៅពេលនេះមានពលរដ្ឋ ជាង៤៤៥.០០០ នាក់ នៅតែបន្តរស់នៅក្នុងជំរំបណ្តោះ អាសន្ននៅឡើយ ហើយ ជំងឺអាសន្្នរោគ កំពុងតែរាលដាល ក្នុងនោះមានជំងឺគ្រុន ឈាមជាដើម។
មន្ត្រីនៅក្នុងតំបន់Lomvokបានបញ្ជាក់ថា ក្នុងចំណោមផ្ទះ ជាង១៥០.០០០ខ្នង រងការខូចខាត មកទល់ពេលនេះមានតែ ៣៤.០០០ខ្នង ប៉ុណ្ណោះទទួលបានការ ជួយឧបត្ថម្ភពីរដ្ឋាភិបាល ។ ជាមួយគ្នានោះ ការរុះរើ រៀបចំឡើងវិញគឺត្រូវចំណាយពេលយ៉ាងតិច ៤ខែ ចំណែកការសងសង់ផ្ទះ បណ្តោះអាសន្ន នឹងត្រូវចំណាយពេល ៦ខែទៀត ។
ដើម្បីជួយដល់ពលរដ្ឋឲ្យបានទាន់ពេលវេលានៅក្នុងការធ្វើឲ្យប្រសើរឡើងវិញ នៅតំបន់រងគ្រោះ រដ្ឋាភិបាលឥណ្ឌូនេស៊ីចាំបាច់ត្រូវតែទទួលយកនៅជំនួយពី បរទេស ទើបអាច ជួយដល់ពលរដ្ឋ ក្នុង ការកសាង លំនៅឋានឡើងវិញឲ្យបាន ឆាប់បំផុត បញ្ចប់ការរស់នៅកណ្តាលវាល៕ ម៉ែវ សាធី