រូបភាពខ្មៅងងឹតគ្របដណ្តប់ទៅលើស្ត្រីឥណ្ឌា នៅមិនទាន់រកឃើញពន្លឺនៅ ឡើយ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ។ ឥណ្ឌាគឺជាប្រទេសស្ថិតនៅកំពូលតារាង ជាប្រទេសដែលគ្រោះថ្នាក់បំផុត សម្រាប់ស្ត្រី ដោយសារតែចំនួនពលរដ្ឋរងការរំលោភបំពានផ្លូវភេទកើនឡើងខ្ពស់ បំផុត។
រំលោភបំពានផ្លូវភេទទាំងកណ្តាលថ្ងៃ
កាលពីខែធ្នូ ឆ្នាំ២០១២ ស្ត្រីឥណ្ឌាម្នាក់ បានស្លាប់ ក្រោយការរំលោភបូកនៅលើរថយន្តក្រុងធ្វើឲ្យកក្រើកពិភពលោក។ ហេតុ ការណ៍ខាងលើ បានធ្វើឲ្យរដ្ឋាភិបាល ឥណ្ឌាត្រូវតែចេញវិធានការតឹងតែងបំផុត ដើម្បីធានាដល់សុវត្ថិភាពជូនស្ត្រី។ ប្រសិទ្ធភាពនៅមានកម្រិតនៅឡើយទេ ប៉ុន្តែបានជួយដល់ស្ត្រីឥណ្ឌាជាច្រើនមានភាពក្លាហាន ហ៊ានចោទប្រកាន់ជន ល្មោភកាម ប្តឹងទៅកាន់តុលាការជាដើម។
មកទល់ឆ្នាំ២០១៧ មានស្ត្រីម្នាក់រង ការរំលោភបំពានទាំងកណ្តាលថ្ងៃ បន្តកើត ឡើងនៅឥណ្ឌា បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង។ នៅពេលជនរងគ្រោះត្រូវជនល្មោភកាមចាប់រំលោភ មានមនុស្សជា ច្រើនបានឃើញ ហើយថែមទាំងថតវីដេអូ បង្ហោះទៀតផង ដោយមិនទៅជួយស្ត្រីខាង លើនោះឡើយ។
ការចាប់រំលោភធ្វើឡើងនៅចិញ្ចើម ថ្នល់ ក្នុងទីក្រុង Visakhapatnam រដ្ឋ Andhar Pradesh។ អ្នកដែលឃើញហេតុការណ៍ បានឲ្យដឹងថា ស្ត្រីវ័យ៤៣ឆ្នាំ មានសភាពអស់កម្លាំងដោយសារតែអត់អាហារពេញមួយថ្ងៃ ទើបមិនអាចស្រែកឲ្យគេជួយបាន ចំណែកអ្នកដែលនៅជិតខាងបែរជាធ្វើ ព្រងើយ។
សារព័ត៌មាន Mirror បានផ្សាយថា ជនដៃដល់ គឺជាបុគ្គលិកសម្អាតបន្ទប់ទឹក ទើបតែមានអាយុ២៣ឆ្នាំប៉ុណ្ណោះ។ ចំណែក ជនរងគ្រោះគឺត្រូវសាច់ញាតិបណ្តេញ ចេញពីផ្ទះ ប៉ុន្មានថ្ងៃមុនត្រូវគេរំលោភ ដោយសារតែវិវាទក្នុងគ្រួសារ។
ប៉ូលិសឥណ្ឌាបង្ហាញការខឹងសម្បា យ៉ាងខ្លាំង ដោយគ្មានអ្នកណាម្នាក់ជួយការពារស្ត្រីពេលឃើញស្ថានភាពបែបនេះ។
បើទោះបីមានច្បាប់តឹងតែងបំផុត ប៉ុន្តែជារៀងរាល់ថ្ងៃប៉ូលិសបានកត់សម្គាល់ ឃើញថា មានស្ត្រីរហូតដល់ទៅ១០០នាក់រងការរំលោភបំពាន គឺក្នុងរយៈពេល១៥នាទីមានស្ត្រីម្នាក់រងការរំលោភបំពាន៕ ម៉ែវ សាធី