ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះធម្មជាតិខ្យល់ព្យុះទឹកជំនន់កំពុងបំផ្លាញមនុស្សជាតិសន្សឹមៗ

ចែករំលែក៖

កន្លងមកសង្គ្រាមបានធ្វើឲ្យពលរដ្ឋ ភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព គេច ពីកាប់កាំភ្លើង ប៉ុន្តែនៅពេលនេះគ្រោះធម្មជាតិបានធ្វើការចំណាក់ស្រុក ឬភៀសខ្លួន ទៅកាន់តំបន់ផ្សេង ដែលអាចប្រកបរបរ ចិញ្ចឹមជីវិតបាន ដោយសារតែទីតាំងដែល ធ្លាប់រស់នៅ រងការបំផ្លាញដោយគ្រោះ ធម្មជាតិ ទឹកជំនន់ ឬ គ្រោះរាំងស្ងួត ។

នៅពេលនេះគ្រោះរាំងស្ងួតកំពុងត ែគ្របដណ្តប់ នៅក្នុងប្រទេសអាហ្វហ្គានី ស្ថាន ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះថា ការស្លាប់ដោយសារគ្រោះរាំងស្ងួតនៅក្នុងប្រទេស អាហ្វហ្គា នីស្ថាន គឺបង្កឲ្យមានវិបត្តិដល់ មនុស្សជាតិ ដែលបានញុំាងឲ្យពលរដ្ឋជាច្រើនបង្ខំចិត្តជម្លៀសខ្លួនចេញនៅក្នុងឆ្នាំនេះ ជាងការ កកើតសង្គ្រាម រវាងរដ្ឋាភិបាល នឹងក្រុម ឧទ្ទាម តាលីបង់ ។

លោក SecunderKermani អ្នករាយ ការណ៍ព័ត៌មានរបស់ទូរទស្សន៍BBC ដែល បានរាយការណ៍ចេញពីតំបន់ Herat បាន យាយយ៉ាងដូច្នេះ ។ លោក Shadi Mohammed អាយុ៧០ឆ្នាំ ស្រក់ទឹកភ្នែក ខណៈ ដែលគាត់មកកាន់ជំរំនៅឯជាយ ក្រុង ដែលស្ថិតនៅក្រុងប៉ែកខាងលិច Herat ដែលជាកន្លែងគាត់រស់នៅជាមួយគ្រួសាររបស់គាត់ ។

គាត់បាននិយាយថា “យើងស្រេកទឹក និងស្រេកឃ្លាន ។ យើងនំាយកអ្វីបន្តិច បន្តួច ដែលយើងអាច នាំមកជាមួយយើង ប៉ុណ្ណោះ ប៉ុន្តែបាត់បង់ច្រើនហើយនៅ ពេលធ្វើដំណើរ ។ ឥឡូវនេះ យើងគ្មាន សេសសល់អ្វីនោះទេ ។ ពួកយើង៨នាក់ រស់នៅក្នុងតង់ដ៏តូចមួយនេះ” ។

“ភរិយារបស់ខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំ បានស្លាប់ នៅសល់តែកូនៗនៅទីនេះ ។ អ្នកផ្សេងទៀត នៅពីក្រោយ” ។

លោក Mohammed គឺជាមនុស្សម្នាក់ដែលស្ថិតក្នុងចំណោមពលរដ្ឋដែលបានប៉ាន់ប្រមាណចំនួន២៦០.០០០នាក់ ដែលជាអ្នកបង្ខំចិត្តចាកចេញពីផ្ទះរបស់ ពួកគេ នៅតំបន់ភាគខាងជើង និងខាង លិច នៃប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែតំបន់ទាំងនោះជួបនឹងគ្រោះរាំង ស្ងួត ៕ ម៉ែវ សាធី


ចែករំលែក៖