ព័ត៌មានទាន់ហេតុការណ៍៖

នៅក្នុងខែវិច្ឆិកានេះនិងមានព្យុះកំណាចពីរទៀតវាយប្រហារហ្វីលីពីន

ចែករំលែក៖

កាលពីខែតុលា កន្លងមក ព្យុះMangkhut បានវាយប្រហារហ្វីលីពីន បណ្តាលឲ្យមនុស្ស ជាច្រើនស្លាប់ និងរបួស ។ សារព័ត៌AP បានផ្សាយថា ព្យុះ កំណាចខាងលើ បានសម្លាប់ មនុស្ស ៦៤នាក់ ដោយសារតែ បាក់ដីនិងទឹកជំនន់ ។

លោក Francis Tolentino ទីប្រឹក្សា ជាន់ខ្ពស់ របស់ប្រធានាធិបតី Rodrigo Duterte បានបញ្ជាក់ថា មានមនុស្ស ជាង ៥,៧លាននាក់ រងផលប៉ះពាល់ ដោយព្យុះ ។ ជាមួយគ្នានេះដែរ នៅក្នុងខែវិច្ឆិកានេះ នឹងមានព្យុះ កំណាចពីរទៀត វាយប្រហារមកលើហ្វីលីពីន ។

តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្សាយថា អាជ្ញាធរតាមដានអាកាសធាតុហ្វីលីពីនបានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុងមួយ ឬពីរទៀតក្នុងខែវិច្ឆិកានេះ ។

បើតាមអ្នកជំនាញផ្នែកឧតុនិយមហ្វីលីពីន ជាទូទៅនាអំឡុងពេលចុងឆ្នាំបែបនេះ ព្យុះទីហ្វុងភាគច្រើនតែងវាយលុកលើតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ហើយពួកវា នឹងវិវត្តន៍ខ្លួនឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ឬនៅក្នុងដែនសមុទ្រនៃប្រទេសហ្វីលីពីនតែម្តង ។

គួរជម្រាបថា ថ្មីៗនេះព្យុះទីហ្វុងឈ្មោះថា យូទូ (Yutu) ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ និងធ្វើឲ្យជាច្រើននាក់ទៀតបាត់ខ្លួននោះ ទើបតែបានចាកចេញពីទឹកដីហ្វីលីពីន កាលពីថ្ងៃពុធសប្តាហ៍មុនប៉ុណ្ណោះ ។ បើតាមអ្នកជំនាញ ហ្វីលីពីនតែងទទួលរងគ្រោះពីព្យុះទីហ្វុងកម្រិតធ្ងន់ នាអំឡុងត្រីមាសចុងក្រោយជារៀងរាល់ឆ្នាំ ។ ព្យុះទីហ្វុង Yutu គឺជាព្យុះទីហ្វុងទី ១៨ ដែលបានវាយប្រហារលើហ្វីលីពីនក្នុងឆ្នាំ២០១៨ ខណៈប្រទេសអាស៊ាននេះ ជាធម្មតារងការវាយលុកពីព្យុះទីហ្វុងជាមធ្យមចំនួន ២០ ពីមួយឆ្នាំទៅមួយឆ្នាំ៕ ម៉ែវ សាធី


ចែករំលែក៖