ព័ត៌មានទាន់ហេតុការណ៍៖

ចារនារីរុស្ស៊ី ដែលបានចាប់ខ្លួននៅអាមេរិកបានសារភាពទោសកំហុស

ចែករំលែក៖

ពលរដ្ឋរុស្ស៊ីមួយរូប នាង Maria Butina បានសារភាពថា នាងពិតជាចារនារីរុស្ស៊ី មកអាមេរិកដើម្បីជ្រៀតចូល ក្នុងឆាកនយោបាយវ៉ាស៊ីនតោន ដែលបំផ្លាញផលប្រយោជន៍របស់ទីក្រុងមូស្គូ ។

នាង Marina Butina បានសារភាពថា នាងមានបំណងធ្វើជាតំណាងដល់ អង្គភាពរបស់រដ្ឋាភិបាលបរទេស គឺជាស្ថាប័ន ចារកម្ម ។ នាង Marina Butina មានអាយុ ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនតាំងពីខែកក្កដា ហើយកំពុងតែឃុំខ្លួននៅក្នុងរដ្ឋ Virginia អាមេរិក ។ នាង នឹងត្រូវកាត់ទោស ជាផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអាចជាប់ពន្ធនាគារ៥ខែ ។

នាង Marina Butina ធ្លាប់រងការចោទប្រកាន់ថា បានការពារសិទ្ធិប្រើប្រាស់កាំភ្លើងនៅរុស្ស៊ី ។ នៅឆ្នាំ ២០១៦ នាងបានទៅកាន់អាមេរិក ដើម្បីរៀនមហាវិទ្យាល័យក្នុងទីក្រុងវ៉ាស៊ីនតោន ។

នាងរងការចោទប្រកាន់ថា បានព្យាយាម ចូលក្នុងសមាគមប្រើប្រាស់កាំភ្លើង NRA ជាសមាគមដែលមានភាពជិតស្និទ្ធបំផុតជាមួយគណបក្សសាធារណរដ្ឋ និងប្រធានាធិបតីដូណាល់ ត្រាំដើម្បី ជះឥទ្ធិពលដល់គោលនយោបាយរបស់អាមេរិក តាមទម្រង់ផ្តល់ផលប្រយោជន៍ដល់ភាគីរុស្ស៊ី ។

នាង Marina Butina រងការចោទប្រកាន់ថា បានឡើងគម្រោង បង្កើតបណ្តាញទំនាក់ទំនង ក្រៅផ្លូវការជាមួយមន្ត្រីអាមេរិក ដែលមានអំណាច និងឥទ្ធិពលក្នុងឆាកនយោបាយ ដែលជាផលប្រយោជន៍សម្រាប់រុស្ស៊ី ។ នាងបានសារភាពថា បានសហការជាមួយជនជាតិរុស្ស៊ី ពីរនាក់ និងជនជាតិអាមេរិកម្នាក់ ក្នុងការអនុវត្តគម្រោងខាងលើ ៕


ចែករំលែក៖