ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ​ទៅជូនពរដល់កម្លាំងទាហាននៅអ៊ីរ៉ាក់ក្នុងថ្ងៃបុណ្យគ្រីស្ទមាស់ ដោយមិនមានការគ្រោងទុក

ចែករំលែក៖

អ៊ីរ៉ាក់ជាប្រទេសដែលមិនទាន់អាចធានាដល់សន្តិសុខ​១០០ភាគរយនោះឡើយ ទាំងនោះហើយ ធ្វើឲ្យដំណើរទស្សកិច្ច របស់ប្រធានាធិបតីអាមេរិក ឬមន្ត្រីជាន់ខ្ពស់អាមេរិក ទៅកាន់ទីនោះ គឺមិនប្រកាសឲ្យដឹងជាមុននោះឡើយ នៅពេលទៅដល់ទើបមានការផ្សព្វផ្សាយ ។

ប្រភពព័ត៌មាន AP ផ្សាយ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះបញ្ជាក់ថា លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដោយមិនបានប្រកាសជាសាធារណៈ បានធ្វើទស្សនកិច្ច​ទៅកាន់ប្រទេស​អ៊ីរ៉ាក់ ។

ប្រភពបន្តថា លោកដូណាល់ ត្រាំ បានធ្វើដំណើរ​ជាលើកដំបូងបំផុត​ និងមិនប្រកាស​ប្រាប់​ឲ្យដឹងជាមុន ជាមួយកងកម្លាំងដែលធ្លាប់​ធ្វើសមរភូមិ​​​​នៅអ៊ីរ៉ាក់នោះ ទៅកាន់​ទីកន្លែង​ដែលធ្លាប់​មាន​ផ្ទុះ​នូវអំពើចលចល​ និងវាយប្រហារ​គ្នារវាង់​កម្លាំងរដ្ឋាភិបាល នឹងពួកឧទ្ទាម ។

ត្រាំ គ្មានគម្រោងដកទាហានពីអ៊ីរ៉ាក់ ខណៈមេជីវពល​ដ៏មានឥទ្ធិ​ពលអំពាវនាវឲ្យដក

មេជីវពល​​ដ៏មានឥទ្ធិពល​នៅអ៊ីរ៉ាក់​ដែល​គាំទ្រ​ពីអ៊ីរ៉ង់​នោះ​បានគំរាម​កំហែងឲ្យ​ដក​ទាហានអាមេរិក​ចេញពី​អ៊ីរ៉ាក់ ក្រោយ​ដំណើរទស្សនកិច្ច​មិនគ្រោងទុក​របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​ទៅកាន់ទីតាំងទាហាន​របស់ខ្លួនដែលកំពុងឈរជើង​នៅទីនោះ ។

Qais Khazali មេក្រុមជីវពល Asaib Ahl al-Haq បាននិយាយ​តាមបណ្តាញសង្គមថា សភាអ៊ីរ៉ាក់​អាចនឹង​បោះឆ្នោត​បណ្តេញទាហានអាមេរិក​ពីអ៊ីរ៉ាក់ បើពុំដូច្នោះទេ កងជីវពល​របស់ពួក​គេ ក៏ដូច​ក្រុមដទៃផ្សេងទៀត​នឹងបោសសម្អាត​ពួកគេ ដោយគ្មានមធ្យោបាយណាក្រៅពីនេះ ។

លោកដូណាល់ ត្រាំ បានចំណាយពេល​៣ម៉ោង​​តាមជើងហោះហើរ​ទៅកាន់​ភាគខាងលិច​អ៊ីរ៉ាក់​ ។ លោកមិនបានជួបមន្ត្រី​ជាន់ខ្ពស់ណាមួយ​នៃរដ្ឋាភិបាលអ៊ីរ៉ាក់​ឡើយ​កាលពីថ្ងៃទី២៧ ខែធ្នូ ។

ក្នុងឱកាស​នោះដែរ លោកដូណាល់ ត្រាំ បានថ្លែងថា លោកគ្មានគម្រោងដកទាហានចេញពីអ៊ីរ៉ាក់ ដូចដែល​បាន​ធ្វើ​នៅប្រទេស​ស៊ីរី និងអាហ្វហ្គានីស្ថាននោះឡើយ ។ លោកថា គោលបំណង​​រក្សាទុក​នៅកណ្តាលបេះដូង​តំបន់មជ្ឈិមបូព៌ា​នេះ គឺដើម្បីប្រឆាំង​ឥទ្ធិពល​របស់អ៊ីរ៉ង់ និងការពារ​​មិនឲ្យក្រុមឧទ្ទាម​រដ្ឋអិស្លាម​ពីអ៊ីរ៉ាក់ចូលទៅស៊ីរីផងដែរ ។

Khazali ជាអ្នកប្រឆាំង​មួយរូបដ៏លេចធ្លោ​ចំពោះវត្តមាន​អាមេរិក​នៅក្នុងទឹកដីអ៊ីរ៉ាក់ ។ លោកជាមដឹកនាំ​ក្រុម​ឧទ្ទាម​និកាយ ស៊ីអ៊ីដ ដែលប្រឆាំង​ការ​កាន់កាប់​របស់អាមេរិក ។ លោកត្រូវបានចាប់ឃុំខ្លួន​ដោយ​ទាហានអាមេរិក និងបង់គ្លេស​នៅអ៊ីរ៉ាក់​ពីឆ្នាំ​២០០៧រហូតដល់ឆ្នាំ២០១០ ។

Asaib Ahl al-Haq មានតំណែង​ជាសមាជិកសភា​អ៊ីរ៉ាក់ តាមរយៈសម្ព័ន្ធ​មិត្ត​ Binna ដែលជាក្រុមប្រឆាំងដ៏សំខាន់​មួយ​ គ្រប់គ្រងសមាជិកសភា​ជាងពាក់កណ្តាល​ក្នុងស្ថាប័ន​តាក់តែងច្បាប់មួយនេះ៕


ចែករំលែក៖