ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងហាណូយប្រទេសវៀតណាម​ អាចនឹងក្លាយជាទីតាំង នៃជំនួបលើកទីពីរ រវាង លោកត្រាំនិងគីមជុងអ៊ុន​

ចែករំលែក៖

ជំនួបរវាងលោកត្រាំ និងគីមជុងអ៊ុន នឹងធ្វើឡើង នៅដើមឆ្នាំ​២០១៩នេះ​ អាចជាចុងខែមករា ឬ​ដើមខែកុម្ភៈ​ខាងមុខ ដូចការប្រកាសរបស់ប្រធានាធិបតី អាមេរិកដូណាលត្រា ។ នៅពេលនេះ ការរកទីកន្លែងសមស្រប់សម្រាប់ជំនួន នៅតែជាសញ្ញាសួរ នៅឡើយ​ ដោយមិនទាន់សម្រេច យកទីតាំងនៅក្នុងប្រទេសណានោះឡើយ ។​

នៅពេលនេះដែរ មានពាក្យចចាមអារាមជាច្រើនបានលើកឡើងថា ជំនួបលើកទីពីរ រវាងលោកត្រាំនិង គីមជុងអ៊ុន អាចធ្វើឡើងនៅទីក្រុង ហាណូយ ប្រទេសវៀតណាម តែមិនទាន់ដឹងពីពេលវេលាច្បាស់លាស់នៅឡើយទេ ។

ជំនួបពិភាក្សា រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាលត្រាំ​ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្រោយពេលមេដឹកនាំគីមជុងអ៊ុន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សា ពីជំហានបន្ត សម្រាប់ជំនួបជាមួយប្រធានាធិបតីអាមេរិក លើកទីពីរ ។

នៅក្នុងជំនួបលោកទី១ កាលពីខែមិថុនាឆ្នាំ​២០១៨ បានធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី ដោយមេដឹកនាំទាំងពី បានព្រមព្រៀងគ្នា លើចំណុចជាច្រើន ក្នុងនោះ មេដឹកនាំគីម ជុងអ៊ុន បានយលព្រមរំសាយអាវុធបរមាណូ​ ដើម្បីដោះដូនៅការធានាសន្តិសុខពីអាមេរិក និងការលុបទណ្ឌកម្ម។

ប៉ុន្តែក្រោយជំនួបនោះ ភាគីទាំងពីរស្ថិតនៅក្នុងការជាប់គាំង ដោយមិនមានភាពរីកចំរើន ឬអនុវត្តទៅតាមការសម្រេចនៅក្នុងកិច្ចប្រជុំលើកមុន ។ភាគីទាំងពីរចេះតែចំាមើល ក្នុងការស្ទាប់ស្ទងគ្នានៅឡើយ ។

នៅក្នុងជំនួបលើកទីពីរនេះ អាចនឹងធ្វើឡើងនៅក្នុងប្រទេសវៀតណាម ដោយកន្លងមក​ មន្ត្រីជាន់ខ្ពស់អាមេរិក បានជួបជាមួយមន្ត្រីកូរ៉េខាងជើង នៅទីក្រុង ហាណូយ ដើម្បីពិភាក្សា​លើ​គម្រោងរៀបចំជំនួបលើកទីពីរ ។ លោក​ Mark Lambert ​មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេសអាមេរិក​បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម​​ កាលពីខែធ្នូ​ ហើយដំណើរទស្សនកិច្ចនោះត្រូវបានគេ ចាត់ទុកថា ជាការត្រៀមលក្ខណ រៀបចំជំនួប ។

កន្លងមកលោកត្រាំ លោក លើកឡើងពីគម្រោង ជំនួបលើកទីពីរ​ជាមួយមេដឹកនាំគីមជុងអ៊ុន ប៉ុន្តែ មិនបញ្ជាក់ថា នៅទីណា ឬពេលវេលាណានោះឡើយ​។ កន្លងមក មានទីតាំង​៣ ដែលបានពិភាក្សា​ក្នុងនោះមាន សឹង្ហបុរី ម៉ុងហ្គោលី និងស្វិស ។ ប៉ុន្តែក្រោយមក មានព័ត៌មានផ្សាយថាជំនួបលើកទីពីរ អាចនឹងធ្វើឡើងនៅទីក្រុង ហាណូយប្រទេសវៀតណាម ៕


ចែករំលែក៖