ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរលាក់ជើងនិងមាត់ អាចរាលដាលពីសត្វទៅកាន់មនុស្សនៅកូរ៉េខាងត្បូង

ចែករំលែក៖

ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺឆ្លងប្រភេទថ្មីដែលអាចឆ្លងរាលដាលពីសត្វ​ចិញ្ជឹមទៅកាន់មនុស្ស ដោយពេលនេះគេបានរកឃើញកើតមាននៅសត្វគោ ជ្រូកជាដើម​។

ជំងឺឆ្លងប្រភេទថ្មីកំពុងតែរាលដាលនៅតំបន់​ Anseong ​កូរ៉េខាងត្បូង ធ្វើឲ្យមន្ត្រីសុខាភិបាលបានប្រកាសអាសន្នឲ្យបង្កើនការប្រុងប្រយ័តខ្ពស់ចំពោះជំងឺឆ្លង ដែលមានឈ្មោះថា​«​Foot and Mouth Disease(FMD) «ជំងឺរលាក់ជើងនិងមាត់»។

ដោយបារម្ភពីសុខភាពរបស់ពលរដ្ឋ ក្រសួងកសិកម្ម កិច្ចការម្ហូបអាហារ និងជនបទបញ្ជាក់ថា ក្នុងតំបន់ខ្លះ ជំងឺ FMD ត្រូវបានប្រកាសក្នុងកម្រិតអាសន្នទី២ ស្ថិតនៅក្នុងការប្រុងប្រ័ត ក្រោយពីវីរុសនេះ២ករណី ត្រូវបានរកឃើញនៅតំបន់ Anseong ចម្ងាយ៨០គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូល ។

កម្រិតអាសន្នអំពីវីរុសនេះ កូរ៉េខាងត្បូងកំណត់ថាមាន៤កម្រិត ។ អាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យ តាមដានស្ថានភាពវីរុសនេះយ៉ាងយកចិត្តទុកដាក់ បង្កើតកន្លែងស្កេនត្រួតពិនិត្យលើអ្នកដំណើរ ដែលធ្វើដំណើរតាមដងផ្លូវមួយទៅកាន់គោលដៅមួយទៀត ជិតខាងតំបន់ Anseongនោះ ។ រដ្ឋាភិបាលកំពុងពិចារណាបិទទីផ្សារសត្វ ដោយអាស្រ័យតែការវិវឌ្ឍន៍នៃជំងឺ FMD នេះផងដែរ ។ ម្ចាស់កសិកដ្ឋានក្នុងតំបន់ និងកម្មករកសិដ្ឋានត្រូវបានហាមមិនឲ្យទាក់ទងគ្នានោះទេ ដោយខ្លាចឆ្លងវីរុស FMDនេះ ។

កន្លងមកថ្មី ក្រសួងកសិកម្មកូរ៉េបានបញ្ជាក់ថា រកឃើញមានវីរុសឆ្លងមួយករណីស្ថិតនៅកសិដ្ឋានផលិតទឹកដោះគោ ខណៈមួយករណីទៀតរកឃើញនៅទីសត្តឃាត គោ ក្របី ដែលមានចម្ងាយឆ្ងាយពីគ្នាប្រហែល១០គីឡូម៉ែត្រ។ ២ករណីនេះទំនងឆ្លងគ្នាទៅវិញទៅមក តាមរយៈរថយន្តតែម្តង៕


ចែករំលែក៖