ក្រោយពេលដែលក្រុមភេរវកម្ម IS បានគ្រប់គ្រងនៅតំបន់ធំទាំងក្នុងប្រទេសអុីរ៉ាក់និងស៊ីរីក្រុមនេះបានប្រមូលមាសជាច្រើនយកទៅលាក់ទុក ។ នៅពេលនេះក្រុមភេរវកម្មអស់កន្លែងសម្រាប់លាក់ទុកទៀតហើយ ដូច្នេះទើបអាមេរិក បានជួយបញ្ជូនចេញទៅកាន់តំបន់មានសុវត្ថភាព ។ ចំណុច ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា អាមេរិក និង ក្រុម IS មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធបំផុត។
ប្រធានាធិបតីអាមេរិក បានធ្វើឲ្យសម្ពន្ធមិត្តនិងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយការសម្រេចដកទាហានចេញពីប្រទេសស៊ីរីក្នុងហេតុផលថាក្រុមភេរវ កម្មត្រូវបានកម្ចាត់អស់ហើយ ។ ប៉ុន្តែសារព័ត៌មានស៊ីរីបានផ្សាយថា មុននឹងអាមេរិក ប្រកាសដកទាហានចេញពីស៊ីរីនោះវត្ថុមានតម្លៃក្នុងនោះមានមាស រាប់សិបតោនរបស់ក្រុមភេរវកម្មត្រូវបានបញ្ជូនចេញដោយ សុវត្ថិភាព។
សារព័ត៌មាន SANA របស់ស៊ីរីកាល ពីថ្ងៃទី១៧ ខែកុម្ភៈបានផ្សាយថា កម្លាំង ទាហានអាមេរិកបានបញ្ជូនឧទ្ធម្ភាគចក្រ ទៅដឹកមាសជាច្រើនកេសរបស់ក្រុមភេរវកម្ម IS ចេញពីតំបន់ Dashisha ខេត្ត Hasaka ភាគខាងត្បូងស៊ីរី ។
ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កេសដែលអាមេរិកបញ្ជូន ចេញនោះគឺជាកេសដាក់មាសដែលលាក់ទុកនៅតំបន់ភាគខាងកើត Al Shadadi ។ សារព័ត៌មានស៊ីរីបានផ្សាយថា ក្នុងរយៈ ដែលក្រុមភេរវកម្មIS គ្រប់គ្រងតំបន់ធំ ទូលាយ នៅទឹកដីស៊ីរី ក្រុមនេះបានបញ្ជូនមាសដែលខ្លួនប្លន់បាន នៅទីក្រុង Mosul របស់អុីរ៉ាក់ទៅលាក់ទុកនៅតំបន់ផ្សេងទៀតក្នុងប្រទេសស៊ីរី ។
សកម្មភាពបញ្ជូនមាសរបស់អាមេរិក គឺជាការដោះដូរក្នុងនោះអាមេរិកដោះលែងអ្នកទោស IS ជាច្រើននាក់ក៏ដូចជាទីប្រឹក្សាយោធា របស់ IS ។
យោងតាមប្រភពនានាបានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិកបានទៅដល់តំបន់ Hajun ក្នុងទីក្រុង Deir ez-Zor និង Dashisha ក្នុងខេត្ត ហាសាកាដើម្បី បញ្ជូនក្រុមសកម្មប្រយុទ្ធ Daesh ដែល បានប្រគល់ខ្លួន (ចុះចាញ់) ទៅឱ្យក្រុម អាមេរិក ហើយបន្ទាប់ មកបានបញ្ជាឱ្យក្រុមសកម្មប្រយុទ្ធទាំងនោះ ប្រគល់មាសដែលលួចបានយកទៅដាក់នៅក្រោមច្បាប់ ដែលក្រុងវ៉ាស៊ីនតោននឹងបន្ធូរបន្ថយទោសដល់ភេរវកររាប់ រយនាក់ ដែលជាមេដឹកនាំ និងអ្នកជំនាញរបស់អង្គការចាត់តាំងនោះ។
បន្ទាប់ពីមានសារព័ត៌មានបានផ្សាយ អំពីការទៅដឹកមាសរាប់សិបកេសចេញពីប្រទេសស៊ីរីនេះដែរគេមិនទាន់ឃើញប្រតិកម្មតបណាមួយពីសំណាក់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ។
សហរដ្ឋអាមេរិក ជាប្រទេសដ៏ឈ្លាសវៃ ដែលអាចបង្កើតបញ្ហាដើម្បីជាថ្នូរនឹងការទាញយកផលប្រយោជន៍ ។ ប្រទេសមហា អំណាចមួយនេះ តែងតែបង្កើតគម្រោង រយៈពេលយូរយ៉ាងហោចណាស់១០០ឆ្នាំ។ តាមការវិភាគបានឲ្យដឹងថា សហរដ្ឋអាមេ រិកអាចប្រើប្រាស់ភេរវកម្មធ្វើជាឧបករណ៍ដើម្បីទាញទម្លាក់តំបន់មជ្ឈិមបូព៌ាឲ្យទន់ខ្សោយ ងាយស្រួលបង្កើនឥទ្ធិពល និងទទួលបានអ្វីដែលខ្លួនចង់បានតាមការគ្រោងទុក។
ជាក់ស្តែង សូម្បីព្រឹត្តិការណ៍១១ កញ្ញា ២០០១ ដែលជាការវាយប្រហារអគារ ពាណិជ្ជកម្មភ្លោះនៅទីក្រុង ញូវយ៉ក ដែលបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់ បាត់បង់ជីវិត ត្រូវបានគេសន្និដ្ឋានថា ក៏ជាគម្រោងការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដូចគ្នាដែរ ។ ហេតុនេះពួកឧទ្ទាម IS អាចជាឧបករណ៍របស់សហរដ្ឋអាមេរិក ធ្វើជាមេរោគរាតត្បាតពិភពលោកដើម្បី បង្កើនឥទ្ធិពលរបស់ខ្លួន ។
កន្លងមក ក្រុមអ្នកឯកទេសអុីរ៉ង់់ ស៊ីរី និង ប្រទេសមួយចំនួនទៀតបានរកឃើញ ភស្តុតាងជាច្រើន ថាអាមេរិក ជាអ្នកបង្កើត ក្រុមភេរវកម្ម ផ្តល់សព្វាវុធស្បៀងអាហារ និងតែងតែការពារក្រុមនេះឲ្យ រួចផុតពីការ វាយប្រហាររបស់ ទាហានរដ្ឋាភិបាលនិង ប្រទេសនៅក្នុងតំបន់ ។ អីុរ៉ាក់ក៏ធ្លាប់បានចោទប្រកាន់អាមេរិកថាបានទម្លាក់កញ្ចប់ស្បៀងអាហារ សព្វាវុធឲ្យ ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ហើយពេលនោះ អាមេរិកថា ទម្លាក់កញ្ចប់អាវុធស្បៀង អាហារច្រឡំដោយស្មានថាជាក្រុមទាហានជនជាតិឃើដដោយមិនដឹងថាជាក្រុម ទាហាន IS នោះឡើយ ។
មិនតែប៉ុណ្ណោះ នៅពេលចុងក្រោយ អាមេរិក ក៏បានលួចជម្លៀសមេដឹកនាំក្រុមភេរវកម្មសំខាន់ៗចេញពីអ៊ីរ៉ាក់ ទៅកាន់ តំបន់មានសុវត្ថិភាព ក្រោយពេលទាហានអីុរ៉ាក់ជិតដណ្តើមបានការគ្រប់គ្រងទាំងស្រុងនោះ ។ ចំណែកនៅក្នុងប្រទេសស៊ីរីក៏ដូច្នេះដែរ អាមេរិក និងសម្ពន្ធមិត្តតែងតែ ជួយ ដល់ក្រុមភេរវកម្ម ដោយបានវាយ ប្រហារជាច្រើនលើកទៅលើទាហានស៊ីរី រារាំង ឆ្ពោះទៅមុខដណ្តើមទីតាំងរបស់ក្រុម IS ដោយអាមេរិកថាវាយច្រឡំ ។ កន្លង មកថ្មីៗ កម្លាំងទាហានស៊ីរីក៏រកឃើញឃ្លាំងអាវុធរបស់ក្រុមភេរវកម្ម IS ដោយមាន អាវុធ ផលិតនៅក្នុងប្រទេសអីុស្រាអែល ។
តាំងពីដើមមកអុីរ៉ង់់បានចោទប្រកាន់អាមេរិកថាជាអ្នកបង្កើតនិងគាំទ្រដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ។ នៅ ពេលនេះអុីរ៉ង់់ ក៏បានចោទប្រកាន់អាមេរិកជាថ្មីម្តងទៀតថានៅតែបន្តជួយដល់ក្រុមភេរវកម្មដដែល ។
ប្រធានាធិបតីអុីរ៉ង់់ លោក Hassan Rouhani បានបញ្ជាក់ថា មកទល់ពេលនេះ អាមេរិកនៅតែបន្តផ្តល់ជំនួយដល់ក្រុមភេរវកម្មនៅស៊ីរីដដែល ។ ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់កម្លាំងភេរវកម្មដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន ។
មានប្រសាសន៍នៅក្នុងជំនួបត្រីភាគី រវាងរុស្ស៊ី ទួរគី និងអុីរ៉ង់់ ក្នុងការស្វែងរក ដំណោះស្រាយសម្រាប់វិបត្តិនៅក្នុងប្រទេសស៊ីរី នាពេលបច្ចុប្បន្ន ប្រធានាធិបតីអុីរ៉ង់់ លោក រូហានីបានបញ្ជាក់ថា «មានព័ត៌មាន ដែលគួរឲ្យទុកចិត្ត បង្ហាញឲ្យឃើញថា អាមេរិក នៅតែបន្តគាំទ្រដល់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ក៏ដូចជានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
លោក រូហានី បានបញ្ជាក់ថា «សកម្ម ភាពឈ្លានពានរបស់អាមេរិកកំពុងធ្វើឲ្យសន្តិសុខសន្តិភាពពិភពលោករងការគំរាមកំហែង» ។ មេដឹកនាំអុីរ៉ង់់ក៏បានអំពាវនាវឲ្យបន្តសង្គ្រាមប្រឆាំងក្រុមភេរវកម្មនិងស្វែងរកដំណោះស្រាយនយោបាយនៅក្នុង ប្រទេសស៊ីរី ៕ សាធី