ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីឈានមុខអាមេរិកមួយជំហាន ក្នុងវិស័យផលិតមីស៊ីល

ចែករំលែក៖

បច្ចេកវិទ្យាមីស៊ីល របស់រុស្ស៊ី អាចនិយាយបានថា ឈានមុខនៅលើពិភពលោក ក្រោយពេលរុស្ស៊ីបង្កភាពភ្ញាក់ផ្អើល ពេលសាកល្បងមីស៊ីលប្រើប្រាស់ថាមពលបរមាណូ ។

កន្លងមក យើងធ្លាប់បានដឹងបានឮ នូវការប្រើប្រាស់ថាមពលរបរមាណូ សម្រាប់នាវាផ្ទុកយន្តហោះនាវាមុជទឹក ឬ រោងចក្រអគ្គិសនី ដើរដោយថាមពលបរមាណូ ។ ប៉ុន្តែពេលនេះ រុស្ស៊ីបានបង្ហាញនៅមីស៊ីល​ប្រើប្រាស់ថាមពលបរមាណូ ជាលើកដំបូងបំផុត ដោយវាយប្រហារគ្មានកំណត់រយៈចម្ងាយនោះឡើយ ។ អាចនិយាយបានថា ​នៅទីណាក៏ដោយ មីស៊ីលដើរដោយថាមពលបរមាណូគឺទៅដល់ទាំងអស់ ។

ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានផ្សាយថា មីស៊ីលដើរដោយថាមពលបរមាណូ បានសាកល្បង ជោគជ័យ ដោយមិនកំណត់​ពីរយចម្ងាយឡើយ ។ មីស៊ីលខាងលើមានឈ្មោះថា​ Burevestnik ដែលត្រូវបានណាតូដាក់ឈ្មោះឲ្យថា​ SSC-X-9 Skyfall។

កាំជ្រួច Burevestnikអាចហោះរហូត ដោយសារវាដំណើរការដោយថាមពលនុយក្លេអ៊ែរដោយអាចហោះក្រឡឹកពិភពលោករហូតទាល់តែត្រូវបញ្ជាពីចម្ងាយអោយវាយប្រហារគោលដៅណាមួយនិងវាយប្រហារជាមួយនឹងក្បាលគ្រាប់នុយគ្លេអ៊ែរ។ពួកអ្នកវិទ្យាសាស្ត្រអះអាងថាបានបង្កើតយានដើរដោយថាមពលនុយក្លេអ៊ែរមួយ តូចល្មមដើម្បីដាក់ចូលក្នុងកាំជ្រួច និងដំណើរការដោយម៉ាស៊ីនទួប៊ីនដូចម៉ាស៊ីនយន្តហោះ តែការអះអាងនេះជួបការមិនជឿទាំងស្រុងពីលោកខាងលិច។

កាំជ្រួចនេះ ត្រូវបានរចនាឡើងសំរាប់ប្រើជាមួយម៉ាស៊ីនធម្មតាមួយសំរាប់ចេញដំណើរ តែប្តូរទៅជាថាមពលនុយក្លេអ៊ែរពេលហោះ ដូច្នេះតាមទ្រឹស្តីវាអាចហោះបានរាប់ថ្ងៃ។

កាលពីខែមីនាឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានអួតអាងអំពីសព្វាវុធនេះ។លោកបាននិយាយថា«មួយក្នុងចំណោមពួកវា តូចទេ ដើរដោយថាមពលនុយក្លេអ៊ែរដែលអាចដាក់ក្នុងកាំជ្រួចដូចកាំជ្រួចX-101 ស៊េរីចុងក្រោយរបស់យើង ឬកាំជ្រួចTomahawk របស់អាមេរិក ជាប្រភេទស្រដៀងគ្នាតែអាចហោះបានឆ្ងាយជាច្រើនដង គឺចម្ងាយមិនកំណត់»។

លោកបានបន្តថា« វាជាកាំជ្រួចបំបាំងកាយដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ចម្ងាយហោះមិនកំណត់ និងលទ្ធភាពទម្លុះព្រំដែនសត្រូវមិនដែលធ្លាប់មាន។វាមិនអាចស្ទាក់កំទេចបានទេក្នុងចំណោមប្រព័ន្ធការពារដែនកាសដែលមានសព្វថ្ងៃ»។

ឥឡូវ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS អះអាងថា វាត្រូវបានសាកល្បងដោយជោគជ័យ ។ សព្វាវុធនេះត្រូវបានគេមើលឃើញថា ជាការធ្វើបច្ចុប្បន្នភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ៕


ចែករំលែក៖