ខេត្តកណ្តាល៖ ប្រជាជនជាច្រើនបានរាយការណ៍មកថា៖ មិនដឹងជាម្ចាស់ការដ្ឋានសំណង់សែអ្នកធំរូបណាទេ ខណៈមានសិទ្ធយករថយន្តពន្លត់អគ្គិភ័យ ថ្មីសឹងនៅជាប់ខ្លាញ់គោ ២គ្រឿងយកមកដឹកទឹកបម្រើអោយការងារសំណង់ ស្របពេលដែលប្រជាជននៅតាមបណ្តាខេត្តខ្លះខ្វះទឹកប្រើប្រាស់ ហើយកំពុងយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ខាងក្រសួងធនធានទឹក និងឧតុនិយម ពិសេសរដ្ឋាភិបាល បានបញ្ចេញគ្រឿងជីកស្រះ កាយអូ ស្តារស្ទឹង ដឹកទឹកចែកជូនប្រជាជននោះ។
ប្រជាជនបានបញ្ជាក់ថា៖ រថយន្តពន្លត់អគ្គិភ័យ២គ្រឿង កំពុងដឹកទឹកផ្គត់ផ្គង់ការដ្ឋានសំណង់នេះ គឺស្ថិតនៅឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលចតជាសាធារណៈ ទទួលបានការកោតសសើរពីប្រជាជនមូលដ្ឋាន យ៉ាងខ្លាំងដោយសំដីពួកគាត់ថា៖ «គេមានសែទុយោ ចង់យកឡានរដ្ឋមកប្រើលក្ខណះឯកជនក៏សម»៕
ដោយ៖ សហការ