ព័ត៌មានទាន់ហេតុការណ៍៖

ទ្រព្យសម្បត្តិមហាសេដ្ឋីអ្នកបង្កើតម៉ាក Chanel នឹងបានទៅលើ នាងឆ្មាជាទីស្រឡាញ់របស់លោក

ចែករំលែក៖

លោក Karl Lagerfeld បានចិញ្ចឹមថែរក្សាឆ្មាជាទីស្រឡាញ់របស់លោក រយៈពេល៨ឆ្នាំកន្លងមក ហើយឆ្មានេះនឹងក្លាយទៅជាអ្នកស្នងទ្រព្យសម្បត្តិតែមួយគត់ ។ បច្ចុប្បន្នឆ្មានេះមានទ្រព្យផ្ទាល់ខ្លួន ជាង ៣លានដុល្លារ ហើយប្រសិនបើស្នងមរតក នោះនឹងក្លាយជាឆ្មាដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។
នាងឆ្មាឈ្មោះChoupette ជាសាច់ញាតិសំខាន់បំផុត របស់«បិតាឆ្នៃម៉ូដម៉ាក Chanel នឹងក្លាយជានាងឆ្មាដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ក្រោយពេលម្ចាស់បានទទួលមរណភាពកាលពីថ្ងៃទី១៩ខែកុម្ភៈកន្លងមកនៅទីក្រុងប៉ារីស។
នាងឆ្មា Choupette របស់លោក Karl Lagerfeld គឺជាឆ្មាល្បីល្បាញបំផុត ក្នុងពិភព ឆ្នៃម៉ូដពិភពលោក។ ក្រោយការស្លាប់របស់ម្ចាស់ ឆ្មារោមស បានក្លាយទៅជាចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយឆ្មាខាងលើ ជិតក្លាយជាឆ្មា មានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។
សារព័ត៌មាន Daily Mail បានផ្សាយថា នាងឆ្មាខាងលើ នឹងក្លាយអ្នកស្នងទ្រព្យសម្បត្តិតែមួយគត់ របស់អគ្គនាយកនិងជាអ្នកបង្កើនម៉ាក Chanel លោក Karl Lagerfeld។ពេលនៅរស់លោក Karl Lagerfeld បានចាត់ទុកឆ្មាខាងលើគឺជាស្នេហាតែមួយគត់របស់លោក ។
នាងឆ្មា Choupette អាយុ៨ឆ្នាំ រស់នៅយ៉ាងសុខសាន្តជាមួយមហាសេដ្ឋី បិតាច្នៃម៉ូដ មិនតែប៉ុណ្ណោះឆ្មានេះមានអង្គរក្សការពារផ្ទាល់ខ្លួន មានអ្នកបម្រើពីរនាក់។ មិនតែប៉ុណ្ណោះឆ្មានេះមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន រហូតដល់៣,៤លានដុល្លារអាមេរិក។ ប្រាក់ដែលឆ្មាខាងលើរកបានគឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ និងម៉ាកសញ្ញាល្បីៗជាច្រើន។
នាងឆ្មា Choupette ជាអ្នកស្នងនូវទ្រព្យសម្បត្តិ របស់មហាសេដ្ឋី Chanel ដែលមានទ្រព្យសម្បត្តិដល់ទៅ១៩៥លានដុល្លារ ៕


ចែករំលែក៖