ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលប៉ុន្មានឆ្នាំខាងមុខចិននឹងឈប់ទិញផលិតផលកសិកម្មពីបរទេស

ចែករំលែក៖

ទោះបីចិនជាប្រទេសមាន ទឹកដីធំធេង និងពលរដ្ឋច្រើនជាងគេលើពិភពលោក ប៉ុន្តែវិស័យកសិកម្មរបស់ចិន មិនគ្រប់គ្រាន់បំពេញតម្រូវការប្រើប្រាស់របស់ពលរដ្ឋ ជាង១៣០០លាននាក់នៅឡើយទេ។ កត្តាដែលកង្វះស្បៀងអាហារកសិកម្មដោយសារតែចិន មិនមានបច្ចេកវិទ្យាទំនើបអូសទាញពលរដ្ឋប្រកបរបបកដិកម្មដោយជោគជ័យ។

នៅពេលនះចិនបានសម្រេចផលិតឧបករណ៍ទំនើបៗសម្រាប់បម្រើវិស័យកសិកម្ម ដាំដុះផលដំណាំនានា។ នៅពេលនេះចិន បានផលិតយន្តហោះ គ្មានមនុស្សបើក «ដ្រូន» ដើម្បីជួយដល់កសិករងាយស្រួលក្នុងការ ធ្វើស្រែចម្ការបានឆាប់រហ័សទាន់ សម័យ។ អនាគតអ្នកធ្វើស្រែចម្ការនៅចិន គឺជាអ្នកមានមិនមានអ្នកក្រទៀតឡើយដូចដែលនៅក្នុងប្រទេសលោកខាងលិចអ៊ីចឹងដែរ។

កង្វះពលកម្ម ក្នុងវិស័យកសិកម្មនៅ ចិនជាបញ្ហាប្រឈមមុខដោយសារតែក្រុមយុវជនមួយចំនួនធំបានឡើងទៅកាន់ទីក្រុង ដើម្បីធ្វើការងាររកប្រាក់ចំណូលបានខ្ពស់ជាងនៅស្រុកស្រែចម្ការ។ ជាច្រើនឆ្នាំកន្លងមកចិនតែងតែនាំចូលអង្ករពីប្រទេសជិតខាង និងស្បៀងអាហាផ្សេងៗ។នៅពេលនេះ ចិនបានអភិវឌ្ឍទំនើបកម្មវិស័យកសិកម្ម ដើម្បីអូសទាញយុវជនវិលត្រឡប់ទៅកាន់ស្រុកស្រែចម្ការវិញ។

នៅពេលនេះចិនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក «ដ្រូន» ដើម្បីជួយ ដល់វិស័យកសិកម្មឲ្យកាន់តែរីកចម្រើន។

សារព័ត៌មាន South china morning post បានផ្សាយថា រដ្ឋាភិបាលមានគម្រោង អូសទាញពលករ យុវជនមានកម្លាំងមាំ​មួន ងាកទៅធ្វើពលកម្មស្រែចម្ការវិញ ដោយ​មាន​ឧបករណ៍អេឡិចត្រូនិកជួយ។ យន្ត​ហោះដ្រូន ក៏ដូចជាគ្រឿងយន្តផ្សេងៗ បង្កើតឡើងសម្រាប់វិស័យកសិកម្មដូចជាបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប។

ដើម្បីសម្រេចនូវគោលដៅទាំងនោះ ក្រុម​យុវជនវ័យក្មេង ដែលមានសមត្ថភាព​ខ្ពស់ ទើបអាចប្រើប្រាស់នៅបច្ចេកវិទ្យា កសិកម្មទាំងនោះបានដោយជោគជ័យ។ នៅ​ពេលខាងមុខតម្លៃពលកម្មនៅស្រុក​ស​្រែចម្ការមានកម្រិតខ្ពស់ជាងទាំងការ​ងារ​​​នៅតាមរោងចក្រទៅទៀត៕ ធី រីណា


ចែករំលែក៖