ព័ត៌មានទាន់ហេតុការណ៍៖

ប្រណាំងរត់ម៉ារ៉ាតុងនៅកូរ៉េខាងជើងដោយ​មានកីឡាករបរទេសជិត១ពាន់នាក់

ចែករំលែក៖

ដោយសារតែស្ថានភាពទំនាក់ទំនងល្អប្រសើររវាងកូរ៉េខាងជើងនិងសហគមន៍ អន្តរជាតិ ក្រោយជំនួបពិភាក្សា ជាមួយ​ប្រធា​នាធិបតីដូណាល់ ត្រាំ ជាលើក​ទីពីរទោះ​បី​មិន​​​មានលទ្ធផលល្អក្តី តែទំនាក់​ទំនង​បុគ្គល​ជាមួយលោកត្រាំ ល្អប្រសើរ​ជាងមុន។

នៅក្នុងពិធីប្រណាំងប្រកួតម៉ារ៉ាតុងចំនួនជនបរទេសចូលរួមនៅក្នុងពិធីរត់ប្រណាំងនៅកូរ៉េខាងជើង កើនឡើងដល់១ពាន់នាក់ ដោយសារតែទំនាក់ទំនង រវាងកូរ៉េខាង​ជើង​​​ និងអាមេរិក មានភាពល្អប្រសើរនឹងគ្នា ។

តាមសារព័ត៌មាន AFP បានផ្សាយថា នៅក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងជាប្រចាំឆ្នាំនា ឱកាសខួបកំណើតអតីតមេដឹកនាំគីម អុីល​​ស៊ុង នាព្រឹកថ្ងៃទី៧ ខែមេសា។ នៅ​ក្នុង​ព្រឹត្តិ​​​ការណ៍ឆ្នាំនេះមានកីឡាករម៉ារ៉ាតុង មក​ពីក្រៅប្រទេសជាង១ពាន់នាក់ចូលរួម គឺកើន​ឡើង ជាងពាក់កណ្តាលដោយ​កាល​ពីឆ្នំាទៅ មានជនបរទេស​៤៥០​នាក់​ចូល​រួម ។

ជនបរទេសចូលរួមប្រកួតឆ្នាំនេះភាគច្រើនមកពីបណ្តាប្រទេសលោកខាងលិច ដោយសារតែស្ថានភាពទំនាក់ទំនងជា​មួយ​​អាមេរិកល្អប្រសើរជាង​មុន។សកម្ម​ភាពខាងលើរបស់កូរ៉េខាងជើង អាចនឹងទាក់ទាញអ្នកទេសចរបរទេសជាច្រើនមកកម្សាន្តនៅទីនេះ។

ពេលថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានប្រកាសផងដែរថា ជំនួបរវាង​ប្រធា​នាធិបតីដូណាល់ ត្រាំនិងគីមជុងអ៊ុន ជា​លើក​​​​ទី៣ នឹងធ្វើឡើងក្នុងពេលឆាប់នេះ ដើម្បីឈានដល់ការរំសាយអាវុធបរមាណូ ដោះ​ដូរនូវសន្តិភាព ការអភិវឌ្ឍនៅ​កូរ៉េខាង​ជើង៕ ធី រីណា


ចែករំលែក៖