ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់់ទាមទារ អាមេរិក សងសំណងពីការខាតបង់ ដោយសារតែដាក់ទណ្ឌកម្ម របស់ទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់់បានប្រតិកម្មយ៉ាងខ្លាំង ទៅលើការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ទៅលើវិស័យឧស្សាហកម្ម អ៊ីរ៉ង់ ។ ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែសងសំណងពីការខូចខាត ពាក់ព័ន្ធការដាក់ទណ្ឌកម្មរបស់អាមេរិក ។

សារព័ត៌មាន Fars បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោស ដល់សកម្មភាពរបស់អាមេរិក បង្កើនទណ្ឌកម្ម ។ អ្នកនាំពាក្យ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Mousavi បានបញ្ជាក់ថា «ការដាក់ទណ្ឌកម្ម ឯកតោភាគីរបស់អាមេរិកផ្ទុយទៅនឹងច្បាប់អន្តរជាតិ ពិសេសគឺការសន្យាជាលក្ខណអន្តរជាតិមាននៅក្នុងរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ តាមសន្ធិសញ្ញា អន្តរជាតិ Amity និងសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ អាមេរិកត្រូវតែ ទទួលខុសត្រូវពីការដាក់ទណ្ឌកម្មទាំងល្មើសច្បាប់របស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ » ។

ពេលថ្មីៗនេះអាមេរិកបានដាក់គំនាបយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់់ទាំងវិស័យសេដ្ឋកិច្ច និងយោធា ។ នៅពេលនេះដែរ អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ B-52 ទៅកាន់ប្រទេសកាតារ ។ នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក B-52 បានចុះចតក្នុងបន្ទាយយ៉ាងស្ងៀមស្ងាត់ហើយ ស្ថិតនៅក្នុងទឹកដីរបស់ប្រទេស កាតារ ។

សេតវិមានបានសម្រេចបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 ចំនួន២គ្រឿងបន្ថែមទៀត ឲ្យទៅបង្ហាញខ្លួននៅតំបន់ឈូងសមុទ្រ ពែក្ស (Persian Gulf) ដើម្បីទប់ទល់ការគំរាមកំហែងណាមួយ ដែលមិនប្រកាសឲ្យដឹងខ្លួនជាមុនពីសំណាក់សត្រូវអ៊ីរ៉ង់់ ។ យន្តហោះទម្លាក់គ្រាប់ បេ-៥២ នេះបានទៅដល់បន្ទាយជើងអាកាសអាមេរិក មូលដ្ឋាននៅប្រទេស កាតារ រួចហើយ ។

រូបភាពមួយចំនួនចេញផ្សាយដោយកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកឲ្យឃើញថា យន្តហោះទម្លាក់គ្រាប់បែកមហាប្រល័យលោក B-52H Stratofortress បានសំកាំងស្លាបចុះចតនៅក្នុងបន្ទាយជើងអាកាស Al Udeid ទឹកដីប្រទេសកាតារ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ កាលពីថ្ងៃទី៨ ខែឧសភា មានការចុះចតយន្តហោះទម្លាក់គ្រាប់ដទៃផ្សេង១ទៀតផងដែរ ប៉ុន្តែមិនត្រូវបានផ្សព្វផ្សាយនោះឡើយឲ្យដឹងពីទីតាំងនោះឡើយ ។

កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០១៩ សេតវិមានបានប្រកាសថា ខ្លួនបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន២គ្រឿង ចេញពីមូលដ្ឋានទ័ពអាកាស Barksdale រដ្ឋLouisiana សហរដ្ឋអាមេរិក ឲ្យឆ្ពោះទៅកាន់ប្រទេស កាតារ ជាទីដែលយន្ដហោះ B-52 ២គ្រឿងផ្សេងទៀតកំពុងមានវត្តមាននៅទីនោះស្រាប់ ។ យន្ដហោះទម្លាប់គ្រាប់បែកដ៏មានឥទ្ធិពល B-52 ទាំង៤គ្រឿង ត្រូវដាក់ឲ្យឈរជើង នៅទីស្នាក់ការ នៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ប្រចាំមូលដ្ឋានទ័ពអាកាស al-Udeid ប្រទេសកាតារ ។

រដ្ឋអាមេរិក ក៏បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងកងកម្លាំង យន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសំអាងថា អ៊ីរ៉ង់់មានគម្រោងវាយប្រហារលើកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ ។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ អ៊ីរ៉ង់់បានប្រកាសថា ខ្លួនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក មួយ ឆ្នាំបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ៕


ចែករំលែក៖