ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស និស្សិត គ្រូបង្រៀន រាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រេស៊ីល

ចែករំលែក៖

ក្រុមសិស្ស និស្សិត និងគ្រូបង្រៀង រាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំង និង គម្រោងកាត់បន្ថយប្រាក់ក្នុងវិស័យអបរំ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យធុនធានមនុស្សយ៉ាងសំខាន់បំផុតរបស់ជាតិ។

មហាបាតុកម្មនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយក្រុម សិស្ស និស្សិត និងគ្រូបង្រៀនរាប់ម៉ឺននាក់នៅទូទាំងប្រទេសប្រេស៊ីល បាននាំគ្នាដង្ហែក្បួន ធ្វើមហាបាតុកម្ម ប្រឆាំងតបតជាមួយរដ្ឋាភិបាល ប្រធានាធិបតី លោកJair Bolsonaro ដែលបានប្រកាស កាត់បន្ថយថវិកាសម្រាប់វិស័យអប់រំនោះ ។

សកម្មភាពខាងលើ បានធ្វើឲ្យ សាលារៀនជាច្រើនខ្នង និងសាកលវិទ្យាល័យ ព្រមទាំងអនុវិទ្យាល័យ ទូទាំងរដ្ឋចំនួន២៧ របស់ប្រេស៊ីល បានប្រកាសបិទទ្វារបណ្តោះអាសន្ន ដោយសារតែបាតុកម្មនៅពេលនេះ ប្រឆាំងប្រធានាធិបតី មកពីគណបក្សស្តាំនិយម ទើបតែឡើងកាន់តំណែងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ប៉ុណ្ណោះ ។

ក្រុមបាតុករបានប្រមូលផ្តុំនៅតាមទីក្រុងធំៗ ដូចជាទីក្រុង Rio de Janeiro និងទីក្រុង Belo Horizonte របស់ប្រេស៊ីលផងដែរ ។ បាតុករចូលរួមបាតុកម្មនេះ កាន់តែមានសន្ទុះច្រើនឡើងជាលំដាប់ ។

រដ្ឋាភិបាលបានប្រកាសកាត់បន្ថយទឹកប្រាក់រហូតដល់៣០ភាគរយ លើប្រាក់ឧបត្ថម្ភដែលបានបង់ទៅឲ្យសាកលវិទ្យាល័យគ្រប់គ្រងដោយរដ្ឋ ។

ក្រុមបាតុករបានលើកឡើងថា «គោលនយោបាយនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអប់រំ ហើយថា លោកប្រធានាធិបតីធ្វើដូច្នេះតាមខ្សែញាក់របស់ក្រុមអ្នកជំនាញ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍ពីគម្រោងកាត់បន្ថយថវិកាអប់រំនេះ ។ លោកប្រធានាធិបតីល្ងង់ខ្មៅណាស់»។

ដោយឡែក លោកJair Bolsonaro បានចោទប្រកាន់ថា រលកបាតុកម្មនេះ គឺជាស្នាដៃរបស់ក្រុមឆ្វេងនិយមនៅប្រេស៊ីល ។ លោកបានថ្លែងពីរដ្ឋតិចសាស សហរដ្ឋអាមេរិក ជាទីកន្លែងដែលលោក ទៅទទួលពានរង្វាន់ពីសភាពាណិជ្ជកម្មអាមេរិក – ប្រេស៊ីល ការពារគោលនយោបាយអប់រំរបស់លោកថា ទទួលបាននូវមរតក ពី”ប្រេស៊ីលដែលត្រូវបានបំផ្លិចបំផ្លាញដោយវិបត្តិសេដ្ឋកិច្ច” នោះ ។ លោកបានបន្ថែមថា ការកាត់បន្ថយថវិកាដ៏ចាំបាច់នេះ វាមានចំនួនទាបជាងការព្យាករណ៍ ។

ប៉ូលិសប្រេស៊ីលបានប៉ាន់ស្មានថា បាតុករប្រហែល១៥,០០០នាក់បានដើរដង្ហែក្បួននៅក្នុងរដ្ឋធានី Brasilia ខណៈដែលបាតុករប្រហែល២០,០០០នាក់ បានចូលរួមបាតុកម្ម នៅតំបន់ភាគខាងជើងទីក្រុង Belem ។

ក្រុមអ្នករៀបចំបាតុកម្មបានអះអាងថា មនុស្សចំនួន ៧០ ០០០នាក់ បានដើរដង្ហែក្បួននៅទីប្រជុំជន Salvador ភាគខាងឦសាន ។

ឧប្បត្តិហេតុដាច់ដោយឡែកបានកើតឡើង ដោយក្រុមប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅក្នុងទីក្រុងភាគខាងត្បូង Porto Alegre, រថយន្តក្រុងមួយ ត្រូវគេដុតបំផ្លាញ នៅពេលចុងបញ្ចប់ការហែក្បួននៅទីក្រុង រីអូ (Rio)នោះ ៕


ចែករំលែក៖