ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ​ បង្ហាញការពេញចិត្តយ៉ាងខ្លាំង​ ពេលតំបន់ខ្ពងរាប់ហ្គោឡែន ដាក់ឈ្មោះលោក​

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បាន​ អរគុណដល់​នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំអ៊ីស្រាអែល ដែលបានសម្រេច​ដាក់ឈ្មោះ លោក នៅតំបន់ខ្ពស់រាបហ្គោឡែន ទៅជា Trump Heights វិញ ។

លោកត្រំា បានសរសេរនៅលើបណ្តាញសង្គម​ Twitter ​ថា​«ខ្ញុំសូមអរគុណដល់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង​ប្រទេសអីស្រាអែល ទាំងមូល ដែលបានផ្តល់កិត្តិយសយ៉ាងធំធេងនេះ» ។ លោកត្រាំ បានបញ្ជាក់ថា នេះជា​ពេលវេលាដ៏អស្ចារ្យ សម្រាប់ ខ្ពង់រាបហ្គោឡែន ។

កាលពីថ្ងៃទី​១៦ ខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ ណេតានយ៉ាហ៊ូបាន​ដឹកនាំកិច្ចប្រជុំ ដើម្បីប្តូរឈ្មោះ តំបន់ខ្ពង់រាប ហ្គោឡែន ដែលអាមេរិកទើបតែប្រកាសទទួលស្គល់ថា​ជាទឹកដីរបស់អ៊ីស្រាអែល ដោយស្រប់ច្បាប់​ ។ ពេលនេះអ៊ីស្រាអែលបានសម្រេចប្តូរឈ្មោះ តំបន់ខាងលើទៅជា ខ្ពង់រាបត្រាំវិញ ។ កាលពី​៣០ឆ្នាំមុន ពេលអ៊ីស្រាអែលគ្រប់គ្រង់ តំបន់ខាងលើមានពលរដ្ឋរស់នៅតែ ១០នាក់ប៉ុណ្ណោះ ។

មានប្រសាសន៍នៅក្នុងពិធីដាក់ឈ្មោះថ្មី នាយករដ្ឋមន្ត្រីណេតានយ៉ាហ៊ូ បញ្ជាក់ថា ប្រធានាធិបតីត្រាំ ជា «មិត្តដ៏អស្ចារ្យ »របស់អ៊ីស្រាអែល​ ដោយអាមេរិក បញ្ជាក់ថា​តំបន់ហ្គោឡែន (ខ្ពង់រាបត្រាំ)ជាសម្បត្តិយុទ្ធសាស្ត្រ​ដ៏សំខាន់របស់អ៊ីស្រាអែល ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា តំបន់«ខ្ពង់រាបត្រាំ »ជាផ្នែកមួយមិនអាច​កាត់ផ្តាច់បានឡើយ​ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល ក៏បានបញ្ជាក់ពីការណីខាងលើនៅក្នុងពិធី ប្តូរឈ្មោះថ្មីនោះដែរ​ ។

អ៊ីស្រាអែលដណ្តើមគ្រប់គ្រង់តំបន់​ខ្ពង់រាប ហ្គោឡែន ក្រោយសង្គ្រាមជាមួយស៊ីរីនៅឆ្នាំ ១៩៦៧ ហើយដាក់បញ្ជូនតំបន់នោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល នៅឆ្នាំ​១៩៨១ ។ សហគមន៍អន្តរជាតិពិសេស បណ្តាប្រទេស អារ៉ាប់ បានចាត់ទុកអ៊ីស្រាអែលគ្រប់គ្រងដោយខុសច្បាប់ ។

កាលពី៣០ឆ្នាំមុខ មានមនុស្សតែ​១០នាក់រស់នៅតំបន់នោះ ប៉ុន្តែពេលនេះមានពលរដ្ឋ ប្រមាណ​៥មឺននាក់រស់នៅ ដោយភាគច្រើនជា ជនជាតិជ្វីប និងជនជាតិ​ Druze ​ដើមកំណើតអារ៉ាប់៕


ចែករំលែក៖