ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើន នៅលើពិភពលោក គ្មានកម្លាំងយោធា និងសព្វាវុធការពារ

ចែករំលែក៖

បណ្តាប្រទេសនៅជុំវិញពិភពលោកបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍ កម្លាំងយោធា និងចំណាយប្រាក់ជាច្រើន ដើម្បីផលិតសព្វាវុធទំនើប ៗ ។ សកម្មភាពទាំងនោះ បានធ្វើឲ្យពិភពលោកធ្លាក់នៅក្នុងដំណាក់កាល​នៃការប្រកួតប្រជែងសព្វាវុធ ។ ប៉ុន្តែក៏មានប្រទេសជាច្រើន បានសម្រេចរំសាយយោធា​ សព្វាវុធ បង្កើតទៅជាប្រទេស គ្មានយោធា ។

ក្នុងចំណោមប្រទេស ដែលមិនមានទាហាន ក្នុងនោះមានប្រទេសដូចជា​៖

ប្រទេស Andorra៖ ជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប ដោយមានកិច្ចព្រមព្រៀង ការពារ ជាមួយប្រទេសជិតខាង គឺបារាំង និងអេស្បាញ​ ។ ប្រទេសនេះមានផ្ទៃដី៤៧០គីឡូម៉ែត្រក្រឡា មានពលរដ្ឋជាង៧៧ពាន់នាក់ រស់នៅ​ ។

ប្រទេស Dominica៖​ស្ថិតនៅតំបន់ឈូងសមុទ្រ Caribbean បានរំសាយយោធានៅឆ្នាំ​១៩៨១​ ហើយបច្ចុប្បន្ន សកម្មភាពការពារ គឺពឹងផ្អែកទៅលើកម្លាំងប៉ូលិស ការពារទាំងដីគោក និងដែនសមុទ្រ​ ។ ប្រទេសនេះមានពលរដ្ឋជិត​៧៥ពាន់នាក់ មានផ្ទៃដី ៧៥០ គីឡូម៉ែត្រក្រឡា ។

ប្រទេស Iceland៖ ស្ថិតនៅក្នុងតំបន់អឺរ៉ុប​ ប្រទេសនេះបានរំសាយយោធា​នៅឆ្នាំ​១៨៦៩ ។ Iceland ​ជាប្រទេសតែមួយគត់នៅក្នុងសមាជិក ណាតូ​ដែលគ្មានទាហាន​ ប៉ុន្តែមានកិច្ចព្រមព្រៀងការពារជាតិ ពីបណ្តាប្រទេសណាតូ​ ។ ប្រទេសនេះមានកម្លាំង រក្សាសន្តិភាព និងកម្លាំងប៉ូលិស ការពារបានយ៉ាងល្អបំផុត​ ។ ប្រទេសនេះមានពលរដ្ឋ ជាង​៣៤០ពាន់នាក់ មានផ្ទៃដីជាង​១០០ពាន់គីឡូម៉ែត្រក្រឡា ។

ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដែលគ្មានយោធា ដូចជា ប្រទេស Grenada, Liechtenstein, Solomon, Nauru, Tuvalu, Samoa, Palau, Marshall ជាដើម ។ ភាគច្រើនប្រទេសទាំងនោះមានពលរដ្ឋតិច ផ្ទៃដីតូច ទើបមិនបង្កើតកម្លាំងទាហាន ៕


ចែករំលែក៖